(រ៉ូម)៖ Juventus ជាក្រុមតែមួយគត់ ដែលលេងមិនទាន់ចាញ់ឡើយ ក្រោយឆ្លងកាត់បាន ២០ប្រកួតមកនេះនៅ Serie A រដូវកាលនេះ បន្ទាប់ពីស្មើលទ្ធផល ១-១ ទល់នឹងម្ចាស់ផ្ទះ Atalanta នាយប់មិញ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តាមរយៈរកបានតែ ១ពិន្ទុក្រៅដីនេះដែរ បានញាំងឱ្យក្រុមសេះបង្កង់មួយនេះ កើនកំណត់ត្រាស្មើឡើងដល់ ១៣លើក ក្នុងចំណោម ២០ប្រកួតជើងទី២ នៅលីគកំពូល Serie A របស់អ៉ីតាលីនារដូវកាលឆ្នាំ២០២៤-២៥ ឈរនៅលេខរៀងទី៥ និងមាន ៣៤ពិន្ទុជាបណ្តោះអាសន្ន។
ក្នុងប្រកួតនាយប់មិញនេះដែរ កីឡាករ Pierre Kalulu ជាអ្នករកបានគ្រាប់នាំមុខឱ្យ Juventus ប៉ុន្តែត្រូវបានខ្សែប្រយុទ្ធ Mateo Retegui តែតបញ្ចូលទីជួយ Atalanta តាមស្មើវិញ និងជាគ្រាប់បាល់ទី១៣ ច្រើនជាងគេផងដែរក្នុងលីគរដូវកាលនេះ។ វាជាការលេងស្មើ ៣លើកជាប់ៗគ្នាទៀតផងសម្រាប់ក្រុមម្ចាស់ផ្ទះ។
Juventus បានកំពុងដើរតាមគន្លងរបស់ Inter Milan ដែលបានអូសបន្លាយលទ្ធផលស្មើច្រើនប្រកួតក្នុងលីគ Serie A គិតចាប់តាំងពី Inter ធ្លាប់ធ្វើបានលទ្ធផលស្មើមានដល់ទៅ ១៤ប្រកួត ឈ្នះ៦លើក មិនដែលចាញ់ ក្រោយឆ្លងកាត់បាន ២០ប្រកួតដូចគ្នា នារដូវកាល ២០០៤-០៥៕