(ឡុងដ៏)៖ កីឡាករអន្តរជាតិប៊ែលហ្ស៊ិក Leandro Trossard បានជួយឱ្យក្រុម Arsenal រកបាន ៤៣ពិន្ទុ ពីការប្រកួតវាយបកយកឈ្នះក្រុម Tottenham Hotspur ២-១ ក្នុងលីគអង់គ្លេស Premier League ជើងទី២ សប្តាហ៍ទី២១ នាមជាខ្សែបម្រើប្រយុទ្ធម្នាក់មានតម្លៃខ្លួនជាង ២០លានផោនលើកិច្ចសន្យារយៈពេលវែង ហើយនេះជារករង់ចាំអស់រយៈពេល ៣៦ឆ្នាំ ដែលក្រុមនេះអាចរកបានជ័យជម្នះ ៣ប្រកួតជាប់គ្នាក្នុងលីគ។

តាមរយៈការយកបាន ៣ពិន្ទុបន្ថែមនេះ បានធ្វើឱ្យក្រុមដឹកនាំដោយលោក Mikel Arteta តាមប្រដេញពិន្ទុជាមួយក្រុមហង្សក្រហម Liverpool ចំនួន ៤ពិន្ទុ ដ្បិតក្រុមដឹកនាំដោយលោក Arne Slot ឈរលេខ១ កំពុងមាន ៤៧ពិន្ទុ មិនទាន់បញ្ចប់សប្តាហ៍ទី២១ នេះនោះទេ ដោយត្រូវជួបក្រុម Brentford នៅថ្ងៃទី១៨ ខែមករានេះ។

នេះក៏ជាការយកបានជ័យជម្នះមកវិញរបស់ Arsenal ក្រោយពីលេងស្មើ២ និងចាញ់ ១លើកនៅ ៣ប្រកួតកន្លងមកនេះ ហើយក៏ជាការរកបានឈ្នះ ៣លើកជាប់គ្នាលើកដំបូងក្នុងលីគកំពូលរបស់ពួកគេគិតចាប់ពីឆ្នាំ១៩៨៩ ដែលជាក្រុមធ្លាប់ឈ្នះពាន Premier League Gold 2003-04។

ការចាញ់របស់ Spurs បាននាំឱ្យក្រុមនេះ ស្ថិតនៅលេខរៀងទី១៣ នៅមានតែ ២៤ពិន្ទុដដែល ពីការលេង ២១ប្រកួត ជាមួយប្រកួតបន្ទាប់ប៉ះក្រុម Everton ហើយក្រុម Arsenal ត្រូវបន្តទទួលក្រុម Aston Villa នៅមុនជួបក្រុម Dinamo Zagreb នៅពានអឺរ៉ុប Champions League នាថ្ងៃទី២២ ខែមករានេះ៕