(បរទេស)៖ កីឡាករវាយកូនបាល់ Novak Djokovic បានវ៉ាកំណត់ត្រាចាស់របស់ Roger Federer ក្នុងនាមកីឡាករវាយកូនទោលដែលទទួលបានជ័យជម្នះច្រើនជាងគេ ដ្បិតលោកបានឈានដល់ជុំទី៣ នៃពានរង្វាន់ Australian Open 2025។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា កីឡាករអន្តរជាតិស៊ែប៊ី វ័យ ៣៧ឆ្នាំរូបនេះ បានលេង ៤៣០ប្រកួតរបស់លោកក្នុងកម្រិត Grand Slam តាមរយៈយកឈ្នះគូប្រជែងជាប់ពីវគ្គជម្រុះ Jaime Faria ដោយលទ្ធផល ៦-១ ៦-៧ (៤-៧) ៦-៣ និង ៦-២ នៅរាត្រីថ្ងៃពុធយប់មិញ។

តាមរយៈជ័យជម្នះនេះដែរ បានញាំងឱ្យ Djokovic បានចូលរួមក្នុងកម្មវិធី Grand Slam សម្រាប់វិញ្ញាសាវាយទោលច្រើនជាងគេបង្អស់ទាំងបុរស-នារី ជាមួយនឹងវ៉ាកំណត់ត្រាចាស់របស់កីឡាករចូលនិវត្តន៍ Roger Federer ដែលបានក្នុងកម្មវិធីធំនេះចុងក្រោយកាលឆ្នាំ២០២១ ពាន Wimbledon។

ជាមួយគ្នានោះដែរ រូបគេក៏បានក្លាយជាកីឡាករផ្នែកបុរសដំបូងគេ ដែលមានវ័យលើស ៣០ឆ្នាំ រកបានជ័យជម្នះលើកទី១៥០ នៅ Grand Slam ថែមទៀតផង៕