(ភ្នំពេញ)៖ ត្រៀមៗសម្រាប់អ្នកស្នេហាវិស័យតន្ត្រី ជាពិសេសហ្វេនៗ​របស់ GANZBERG! ការទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសារជិតឈាន​មកដល់ហើយ ព្រោះ​ព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិ GANZBERG Super Idol រដូវកាលទី៣ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ!។​

នៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់​ពិភព​លោក​ដ៏អស្ចារ្យ និង​ធំបំផុតប្រចាំឆ្នាំ​​​នឹងធ្វើឱ្យកក្រើកកោះពេជ្រ អង្រួន​បេះ​ដូង​អ្នកគាំទ្ររាប់ពាន់​នាក់​ក្រោម​វត្តមាន​ចូលរួមពីសំណាក់​ក្រុម​កំពូលតារាចម្រៀង​​ K-POP រួមមានប្រុសស្អាត JU-NE និង DK មកពីក្រុម iKON និង HYOLYN មកពីក្រុម SISTAR 19 និង​​តារាចម្រៀងក្នុងស្រុកល្បីៗដែលភាគច្រើនសុទ្ធសឹតតែជា​ Rapper រួមទាំងស្ដេចដាយណូស័រ G Devith ព្រមទាំង MC និង DJ ល្បីៗជាច្រើនរូបទៀតចាប់ពី​ម៉ោង ៤៖០០នាទីរសៀល ដល់ម៉ោង ១១៖០០នាទីយប់!។​

តើហ្វេនៗត្រូវត្រៀមអ្វីខ្លះសម្រាប់​ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ? ​

ងាយៗ!! អ្វីដែលហ្វេនៗត្រូវ​​ត្រៀមរួម​មាន សំបុត្រចូលទស្សនាដែល​អាច​រកទិញ​បានតាមរយៈ https://live.wonderpass.asia/event/ganzbergsuperidolconcert3 ឬ​ ទិញ​ក្នុងថ្ងៃប្រគំតន្ត្រីផ្ទាល់​ក៏បាន ត្រៀម​សម្លៀកបំពាក់​ឡូយៗ​​លេង​ស្ទាយ​ម៉ាអស់ដៃ ​ត្រៀមបំពង់កទុកស្រែកហ៊ោឱ្យកម្លាំងចិត្ត​ Idol ហើយសំខាន់​ចុងក្រោយគេ កុំ​ភ្លេច​​ត្រៀមណាត់​ Crush ឬ មនុស្សជាទីស្រលាញ់​ទៅសប្បាយជាមួយគ្នាផងណ៎ា!

សម្រាប់​​ការធ្វើបច្ចុប្បន្នភាព និងព័ត៌មាន​លម្អិតបន្ថែម សូមរង់ចាំតាមដាន​លើ​​ទំព័រហ្វេសប៊ុកផ្លូវការ​របស់ក្រុមហ៊ុន GANZBERG។

ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy៕