(បរទេស)៖ កាសែត The New York Times បានរាយការណ៍នៅថ្ងៃពុធនេះថា នាយកប្រតិបត្តិ (CEO) កម្មវិធីចិន TikTok លោក Shou Zi Chew គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ ព្រឹត្តិកាណ៍នេះ នឹងប្រារព្ធក្រោយមួយថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសជោគវាសនារបស់ TikTok នៅសហរដ្ឋអាមេរិកនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

គួរជម្រាបថា លោក Shou Zi Chew ត្រូវបានអញ្ញើញឱ្យអង្គុយក្នុងតំណែងកៅអីជាភ្ញៀវកិត្តិយស ឬឥស្សរៈជនជាន់ខ្ពស់ ដែលធម្មតាទីតាំងនេះត្រូវបានត្រៀមសម្រាប់​អតីត​ប្រធានាធិបតី សមាជិក​គ្រួសារ និង​ភ្ញៀវ​សំខាន់ៗ​ផ្សេង​ទៀត​។ យ៉ាងណាមិញ ជុំវិញព័ត៌មានលម្អិតប្រភពមិនបានបង្ហាញនោះទេ។ តែយ៉ាងណា ការចូលរួមរបស់លោក Chew ត្រូវបានគេមើលឃើញថា បង្ហាញពីទំនាក់ទំនងដែលកំពុងបន្តរវាង TikTok និងរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅពេលដែល Trump រៀបចំឡើងកាន់តំណែងម្តងទៀត៕