(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alphabet លោក Sundar Pichai និងស្ថិតក្នុងចំណោមមេធំ Big Tech ដែលគ្រោងនឹងចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ដែលនឹងរៀបចំនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

ប្រភពពីសារព័ត៌មាន​ Bloomberg បានរាយការណ៍នៅមុននេះបន្តិចថា នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Time Cook ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ មកទល់ពេលនេះ មេធំបច្ចេកវិទ្យាដែលចុះផ្សាយថា នឹងចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់លោក Trump រួមមានលោក Elon Musk, Jeff Bezos, Mark Zukerberg នឹងនៅមានច្រើនទៀត ប៉ុន្តែនៅមិនទាន់បង្ហាញលម្អិតនៅឡើយនោះទេ។

គួរជម្រាបថា ការចូលរួមនេះ គឺបង្ហាញពីចំណុចប្រសព្វនៃនយោបាយ និងឧស្សាហកម្មបច្ចេកវិទ្យា ក៏ដូចជាកិច្ចសហការរវាងរដ្ឋាភិបាល និងបច្ចេកវិទ្យា ខណៈដែលមេធំទំាងនេះស្វែងរកការចូលរួមដោយផ្ទាល់បង្កើនភាពជិតស្និត ជាជាងពឹងផ្អែកតែលើដៃស្តាំ ដៃឆ្វេងដើម្បីមានឥទ្ធិលលើគោលនយោបាយ៕