( ភ្នំពេញ)៖ ដោយសារការស្រឡាញ់ចិត្តធ្វើវីដេអូចែករំលែកចំណេះដឹងផ្សេងៗ លោក ជឿន វណ្ណី បានខិតខំប្រឹងប្រែងចំណាយពេលវេលាបង្កើតវីដេអូ រឿងរ៉ាវផ្សេងៗ ជាពិសេសគឺក្នុងប្រទេសកម្ពុជាតែម្ដង ។ ជាក់ស្ដែងលោកបានក្លាយជាអ្នកផលិតមាតិកាមួយរូបតាមបណ្តាញសង្គម ដែលមានអ្នកទស្សនាច្រើន និងមានអ្នកគាំទ្រជាង 222K លើហ្វេសប៊ុកផេក និងមានអ្នកតាមដាននៅចំនួន 423k Followers លើ TikTok ។
អ្នកផលិតមាតិកាប្រវត្តិសាស្ត្រ ជឿន វណ្ណី មានឈ្មោះពេញជាផ្លូវការណថានៅលើបណ្ដាញសង្គមថា ជឿន វណ្ណី Choeun Vanny បានឱ្យដឹងពីមូលហេតុនៃការធ្វើវីដេអូនេះថា លោកមានបំណងចង់ឱ្យខ្លួនឯងមានសំឡេងនៅក្នុងសង្គម ព្រោះនៅពេលដែលមហាជនបានស្គាល់រូបលោកនោះហើយគឺជាឱកាសមួយ ដែលងាយស្រួលឱ្យលោកធ្វើការចែករំលែក ឬសាបព្រួសនូវរឿងដែលមានប្រយោជន៍ជាច្រើន ឱ្យប្រជាពលរដ្ឋបានដឹង ជាពិសេសការជម្រុញលើកទឹកចិត្ត និងការជួយឲ្យពួកគាត់ រឹតតែស្រឡាញ់ និងគាំទ្រលើកស្ទួយអ្នកបង្កើតមាតិកាល្អៗក្រោយទៀត។
យុវជនវ័យ ២៤ឆ្នាំរូបនេះ បានរៀបរាប់ថា រូបគេបានចាប់ផ្តើមផលិតវីដេអូតាំងតែពីនៅជាព្រះសង្ឃមកម្ល៉េះ តាំងពីឆ្នាំ២០១៧មក ប៉ុន្តែកាលនោះធ្វើជាវីដេអូអប់រំផ្លូវចិត្ត និងលើកទឹកចិត្តផ្សេងៗ ដែលរហូតមកដល់បច្ចុប្បន្ន រូបលោកបានផលិតវីដេអូប្រវត្តិសាស្រ្ដនានា ដែលវីដេអូមួយរបស់លោកគឺ ប្រវត្តិបទនគររាជខ្មែរ ដែលត្រឹមរយៈពេល ២ ថ្ងៃ វីដេអូនេះ មានអ្នកទស្សនារហូតដល់ ៨០០K ។ និងវីដេអូអំពីផ្ទះប៉ិតខ្មែរបីសម័យកាល អ្នកទស្សនា ជាង500K views។
ទសន្សនាវិដេអូប្រវត្តសាស្ត្រ និងវិដេអូអប់រំល្អៗ៖
https://www.facebook.com/share/v/1A2rsQUwkF/
https://www.facebook.com/choeunvannyfb/videos/629148602796050
https://www.facebook.com/share/v/1DungpeD45/
សម្រាប់ពេលខាងមុខនេះ យុវជន ជឿន វណ្ណី នឹងបន្តការចែករំលែកនិងស្រាវជ្រាវប្រវត្តិនានា ដែលមានលក្ខណ: ពិសេសគួរចាប់អារម្មណ៍បន្ថែមទៀត ក្នុងការផលិតមាតិកាបែបនេះឱ្យមានគុណភាព ទាំងបច្ចេកទេស ក៏ដូចជាគំនិតក្នុងការទាក់ទាញអ្នកទស្សនាផងដែរ៕
Youtube: https://youtube.com/@choeunvannyofficial?si=1GQ5s9S2Y3Si9sBT
Follow my Instagram: https://www.instagram.com/choeunvanny7777
Facebook Page: https://www.facebook.com/choeunvannyfb/
TikTok: https://www.tiktok.com/@choeunvanny2022