(ឡុងដ៏)៖ ក្លិបបិសាចក្រហម Manchester United មានការច្រានចោលតម្លៃដេញថ្លៃប្រមាណ ៤០លានផោនចំពោះខ្សែប្រយុទ្ធ Alejandro Garnacho ពីក្លិបមកពីលីគអ៉ិតាលី Napoli ។ នេះបើតាមរបាយការណ៍ពីគេហទំព័រ Mirror ។
ក្លិប Napoli បានកំពុងមានការកំណត់គោលដៅរបស់ពួកទៅលើខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Alejandro Garnacho ក្នុងខែមករានេះ ដើម្បីអាចនឹងក្លាយជម្រើសថ្មីទៅជំនួសកីឡាករ Khvicha Kvaratskelia ដែលកីឡាករអន្តរជាតិហ្សកហ្ស៊ីរូបនេះ កំពុងទទួលបានតម្លៃផ្ទេរ ៧០លានផោន ពីក្លិប Paris Saint-Germain ។
រំលឹកផងថា Alejandro Garnacho កីឡាករវ័យក្មេងម្នាក់របស់ក្លិប ដែលបានឈានដល់ជម្រើសឈុតធំប្រចាំក្លិប ខណៈពេលនេះរូបគេកំពុងលេងបាន ១២០ប្រកួត នឹងរកបាន ២៤គ្រាប់ផងដែរ ដ្បិត Man United មានការចង់បាននៅចំនួនទឹកប្រាក់ប្រមាណ ៦០លានផោន ចំពោះខ្សែប្រយុទ្ធរូបនេះ ៕