(បរទេស)៖ ការតស៊ូរបស់ TikTok ពេលនេះឱ្យផលជាវិជ្ជមានហើយ ដោយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះសមាជិកសភាអាមេរិកជាច្រើននាក់បានស្នើថា ក្រុមហ៊ុនមេរបស់ចិនគឺ ByteDance គួរតែត្រូវបានផ្តល់ពេលវេលាបន្ថែមទៀតដើម្បីលក់កម្មវិធី និងការពារការហាមឃាត់មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ត្រឡប់ទៅកាន់សេតវិមាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

អ្នកតំណាងសហរដ្ឋអាមេរិកលោក Mike Waltz បានប្រាប់ Fox News ថា «យើងនឹងដាក់វិធានការណ៍ដើម្បីរក្សា TikTok មិនឱ្យបាត់ខ្លួន» ដោយចង្អុលបង្ហាញទៅបទប្បញ្ញត្តិនៅក្នុងច្បាប់ដែលអនុញ្ញាតឱ្យមានការពន្យារពេលរយៈពេល ៩០ថ្ងៃ ប្រសិនបើមាន «វឌ្ឍនភាពសំខាន់» ឆ្ពោះទៅរកការដកខ្លួនចេញ។ លោក Waltz ដែលត្រូវបានជ្រើសរើសដោយ Trump ឱ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិរបស់លោកបាននិយាយថា «រដ្ឋបាលសាធារណៈរដ្ឋថ្មី នឹងរក្សាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០លាននាក់ឱ្យមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក»

គួរជម្រាបថា មន្ត្រីសេតវិមាន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលលោក Biden មិនមានគម្រោងអនុវត្តការហាមឃាត់នៅថ្ងៃអាទិត្យនេះទេ ដោយទុកវាឱ្យនៅចំពោះរដ្ឋបាល Trump បើទោះបីជាវាមិនច្បាស់ថាតើកម្មវិធីនឹងនៅតែនៅមាននៅលើអ៊ីនធឺណិត ឬអវត្តមានក៏ដោយ។ មន្ត្រី​រូប​នេះ​បាន​បន្ត​ថា​៖ «​ពេលវេលាកំណត់ដែលគ្រោងនឹងធ្វើឡើងមុនមួយថ្ងៃ នៃពិធីឡើងកាន់តំណែងប្រធានាធិបតីអាមេរិក វានឹងត្រូវបានសម្រេចអាស្រ័យរដ្ឋបាលក្រោយជាអ្នកអនុវត្ត»​