(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានទទួលស្គាល់ ជាសកលជាមួយជោគជ័យគួរឱ្យកត់សម្គាល់ នៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា ជាក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រង ដំបូងដែលទីប្រឹក្សាផែនការជីវិតរបស់ខ្លួនបានក្លាយជាសមាជិក Top of The Table ដំបូងពីកម្ពុជា ដែលការទទួលស្គាល់នេះ ផ្តល់ជូនតែចំពោះទីប្រឹក្សាផែនការជីវិត មានជំនាញផ្នែកធានារ៉ាប់រង និងហិរញ្ញវត្ថុយ៉ាងស្ទាត់ជំនាញលំដាប់កំពូលរបស់ពិភពលោកប៉ុណ្ណោះ។

សមិទ្ធិផលជាប្រវត្តិសាស្ត្រនេះ គឺជាសក្ខីភាពមួយ ចំពោះស្តង់ដាគុណភាពដ៏ឆ្នើមរបស់ទីប្រឹក្សាផែនការជីវិត ឈានមុខគេក្នុងវិស័យធានារ៉ាប់រង។ ទីប្រឹក្សាផែនការជីវិតលំដាប់ពិភពលោករបស់ អេ អាយ អេ ខេមបូឌា គឺជាប្រភពធនធាន សំខាន់ក្នុងការផ្តល់ដំណោះស្រាយ រៀបចំផែនការដ៏ទូលំទូលាយលើការការពារស្ថេរភាពហិរញ្ញវត្ថុ របស់ប្រជាជនកម្ពុជា ហើយផ្តោតលើទំនាក់ទំនងអតិថិជនយ៉ាងជិតស្និទ្ធ ក្នុងការធានាលើការកែប្រែវិជ្ជមាននៅក្នុងសហគមន៍ ដើម្បីជំរុញបន្ថែមលើគោលបំណងរបស់ខ្លួន ក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។

កាលពីកណ្តាលឆ្នាំ 2024 អេ អាយ អេ គ្រុប (AIA Group) មានមោទនភាពប្រកាសកំណត់ត្រារបស់ខ្លួនជាក្រុមហ៊ុនគ្រងចំណាត់ថ្នាក់លេខ 1 លើបទដ្ឋាន MDRT នៅទូទាំងពិភពលោកសម្រាប់រយៈពេល 10 ឆ្នាំជាប់គ្នា (2015-2024) ដែលមានទីប្រឹក្សាផែនការជីវិតជាប់ជាសមាជិក MDRT ច្រើនជាងគេនៅទូទាំងពិភពលោក។

ភាពជោគជ័យ និងការទទួលស្គាល់មួយនេះ គឺជាសក្ខីភាពមួយលើការងារប្រកបដោយវិជ្ជាជីវៈ ភាពស្មោះត្រង់ និងការលះបង់ដែលមិនអាចកាត់ថ្លៃបានរបស់ទីប្រឹក្សាផែនការជីវិតរបស់ខ្លួនចំពោះសហគមន៍ដែល អេ អាយ អេ ខេមបូឌា បម្រើសេវាកម្ម។ ទន្ទឹមនឹងភាពជោគជ័យជាសាកលនេះ អេ អាយ អេ ខេមបូឌា ក៏មានមោទនភាពដែលបានគ្រងចំណាត់ថ្នាក់លេខ 1 លើបទដ្ឋាន MDRT របស់ខ្លួននៅកម្ពុជាក្នុងរយៈពេលពីរឆ្នាំជាប់គ្នា (2022-2023) ផងដែរ ដោយបង្ហាញពីភាពជាអ្នកដឹកនាំតាមរយៈទីប្រឹក្សាផែនការជីវិតដែលមានសមត្ថភាពឆ្នើមបំផុតនៅក្នុងទីផ្សារកម្ពុជា។

ក្នុងនាមជាអ្នកគ្រង Top of The Table Life បានបង្ហាញជំហរក្នុងការជំរុញលើកទឹកចិត្ត និងអំពាវនាវដល់ អេ អាយ អេ ខេមបូឌា និងដៃគូរបស់ខ្លួនដើម្បីសម្រេចជោគជ័យបន្ត។ កញ្ញា ប៉ុក សៀវអ៉ីង ជាទីប្រឹក្សាផែនការជីវិតដែល បានក្លាយជាសមាជិក Top of the Table ដំបូងបង្អស់របស់កម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលត្រូវបានទទួលស្គាល់ និងបានក្លាយជាសមាជិក Top of Table Life Planner ដំបូងបង្អស់របស់ អេ អាយ អេ ខេមបូឌា។ សមិទ្ធិផលនេះមិនមែនគ្រាន់តែជាការឆ្លុះបញ្ចាំង ពីការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែតំណាងឱ្យការលះបង់របស់សមាជិកក្រុមទាំងអស់ ដែលប្តេជ្ញាចិត្តក្នុងការកែប្រែធ្វើឱ្យប្រសើរឡើង ដល់អតិថិជនរបស់យើងខ្ញុំ»

«ដំណើរឆ្ពោះមកកាន់ភាពជោគជ័យនេះ ពោរពេញទៅដោយការជំរុញទឹកចិត្ត និងផ្លែផ្កាជាច្រើន។ ខ្ញុំបានឃើញពីលទ្ធផលដែលកើតចេញពីវិជ្ជាជីវៈក្នុងនាមជាទីប្រឹក្សាផែនការជីវិតរបស់យើងខ្ញុំលើអនាគតរបស់អតិថិជន។ នៅពេលដែលខ្ញុំដឹងថា ខ្ញុំកំពុងជួយគ្រួសារជាជាច្រើនឱ្យធានាបាននូវអនាគតដ៏ល្អប្រសើររបស់ពួកគាត់ ក្នុងការបញ្ជៀសហានិភ័យហិរញ្ញវត្ថុដ៏លំបាក ដែលពេលនោះហើយ គឺជាការជំរុញលើកទឹកចិត្តដ៏ធំបំផុតរបស់ខ្ញុំ។ ខ្ញុំសូមអំពាវនាវដល់ទីប្រឹក្សាផែនការជីវិត និងមិត្តរួមអាជីពទាំងអស់នៅក្នុងវិស័យធានារ៉ាប់រងនេះ ឱ្យចូលរួមជាមួយពួកយើងក្នុងដំណើរកែប្រែឱ្យកាន់តែប្រសើរនេះ។ សូមរួមដៃគ្នាដើម្បីបង្កើត និងកែប្រែឱ្យកាន់តែប្រសើរដល់សហគមន៍របស់យើង ក៏ដូចជាផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុប្រកបដោយគុណភាព និងជួយអតិថិជនគ្រប់រូបឱ្យទទួលបាននូវ ដំណោះស្រាយក្នុងការគ្រប់គ្រងអនាគតហិរញ្ញវត្ថុរបស់ពួកគាត់។

លោកស្រី Jane Tay អគ្គនាយិកាក្រុមហ៊ុន អេ អាយ អា ខេមបូឌា មានប្រសាសន៍ថា «អេ អាយ អេ ខេមបូឌា ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការបង្ហាញសមត្ថភាពដ៏លេចធ្លោរបស់កញ្ញា ប៉ុក សៀវអ៉ីង មិនមែនគ្រាន់តែជាជោគជ័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការខិតខំប្រឹងប្រែងរួមគ្នា និងការយកចិត្តទុកដាក់របស់យើងខ្ញុំក្នុងការពង្រឹងអនាគតដល់ប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។
យើងខ្ញុំសាទរចំពោះការប្តេជ្ញា និងវិជ្ជាជីវៈដែលបានជំរុញយើងឱ្យទទួលបានជោគជ័យនេះ។ ឆ្លៀតពេលនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដែលផ្តល់ការជឿទុកចិត្ត និងគាំទ្រ ព្រោះអ្វីទាំងនេះ គឺជាធាតុដ៏សំខាន់នៃសមិទ្ធិផលរបស់យើងខ្ញុំ។ មតិកែលម្អរបស់លោកអ្នកពិតជាមានសារៈសំខាន់ណាស់ក្នុងការរៀបចំសេវាកម្ម និងគំនិតផ្តួចផ្តើមនានា»

សូមចុចទស្សនាបទពិសោធនៃដំណើរជោគជ័យដ៏អស្ចារ្យរបស់កញ្ញា ប៉ុក ស៊ីវអ៉ីង ឬ ចូលទៅតំណនេះ៖ https://tinyurl.com/tebnxaw5

អំពី Top of the Table ៖គឺជាសហគមន៍ផ្តាច់មុខដែលពាក់ព័ន្ធយ៉ាងស្អិតរមួតបំផុតនៃបទដ្ឋាន MDRT តាមរយៈការរំលេចសមិទ្ធិផល ផ្តោតលើការផ្សារភ្ជាប់ទំនាក់ទំនងដែលជាបណ្តុំនៃអ្នកដឹកនាំកំពូលរួមគ្នា និងជំរុញដល់មិត្តរួមការងារដោយបង្ហាញពីការអនុវត្តដែលអាចធ្វើទៅបានក្នុងអាជីព។
អំពី MDRT៖ Million Dollar Round Table (MDRT) ត្រូវបានទទួលស្គាល់ថាជា Premier Association of Financial Professionals។ សមាជិក MDRT ត្រូវបានតម្រូវឱ្យសម្រេចកម្រិតអប្បបរមានៃបុព្វលាភ កម្រៃជើងសារ និងប្រាក់ចំណូល ហើយរក្សាឱ្យបានជាប់លាប់នូវចំណេះដឹងវិជ្ជាជីវៈ ក្រមសីលធម៌ដ៏តឹងរ៉ឹង និងសេវាកម្មអតិថិជនឆ្នើម។ សម្រាប់ព័ត៌មានបន្ថែម៖ mdrt.org