(អ៉ីស្តង់ប៊ូល)៖ អតីតគ្រូបង្វឹកបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer ត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្លិប Besiktas ដែលមានកិច្ចសន្យា ១ឆ្នាំកន្លះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា នេះការងារបង្វឹកលើកដំបូងរបស់បុរសវ័យ ៥១ឆ្នាំនៅលីគកំពូលតួកគី ក្រោយពេល Man Utd បានដកតំណែងកាលពីឆ្នាំ២០២១ ផងដែរ។

Besiktas អតីតជើងឯក Turkish Super Lig ១៦សម័យកាល ដែលកំពុងស្ថិតនៅលេខរៀងទី៦ ក្នុងលីគនារដូវកាលឆ្នាំ២០២៤-២៥ ពុំមានគ្រូបង្វឹកអចិន្រ្ទៃយ៍ឡើយ គិតចាប់តាំងពីគ្រូបង្វឹកសញ្ជាតិហូឡង់ លោក Givanni van Bronckhorst បានចាកចេញពីតួនាទីកាលពីខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Ole សញ្ជាតិន័រវេស នឹងប្រឈមមុខនឹងក្រុមរបស់លោក Jose Mourinho គឺ Fenerbahce នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងពានរង្វាន់ Super Lig៕