(បរទេស)៖ កីឡាករស្នូកឃ័រ Shaun Murphy បានក្លាយជើងឯកនៃកម្មវិធី Masters 2025 នៅពេលវាយបកឈ្នះជើងឯកពិភពលោក ឆ្នាំ២០២៤ គឺ Kyren Wilson នៅវគ្គផ្តាច់ព្រ័ត្ររាត្រីថ្ងៃអាទិត្យ ដោយលទ្ធផល ១០-៧ នៅឯទីលាន Alexandra Palace ប្រទេសអង់គ្លេស។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃចន្ទ ទី២០ ខែមករានេះថា នេះជាលើកទី២ សម្រាប់បុរសវ័យ ៤២ឆ្នាំ ដែលបានគ្រងជើងឯក Masters ដោយបានសម្ពាធយ៉ាងខ្លាំង ដ្បិតគូប្រជែង Wilson បានបើកការនាំមុខដល់ទៅ ៥សិត ក្នុងចំណោម ៧សិតដំបូងមកនោះ មុនពេលវាយបកនាំមុខវិញដោយលទ្ធផល ៨-៧។
ជាការកត់សម្គាល់នៃជំនួបដ៏ស្វិតស្វាញនោះដែរ Murphy ក៏បានបរាជ័យវាយបញ្ចូលឡូកូនពណ៌ក្រហមក្នុងរយៈចម្ងាយឆ្ងាយក្នុង frame ទី១៦ ស្របពេលកីឡាករអង់គ្លេស Wilson ធ្វើពុំបានល្អដូចគ្នា ក្នុងការបើកឱកាសដល់រូបគេ ក្នុងការយកឈ្នះ ២សិតចុងក្រោយ ដើម្បីទទួលជ័យជម្នះតែម្តង ក្រោយរង់ចាំពាន Masters អស់រយៈពេល ១០ឆ្នាំ។
Murphy ដែលជាម្ចាស់ជើងឯក Masters 2025 ក៏ទទួលបានប្រាក់រង្វាន់ជាទឹកប្រមាណ ៣៥០,០០០ផោន ស្មើនឹងជាង ៤២ម៉ឺនដុល្លារអាមេរិក និងជាង ១៨ម៉ឺនដុល្លារទៀតដែរ ដែលរូបគេបំបែកកំណត់ត្រាវាយបានពិន្ទុ ១៤៧ maximum break កាលប្រកួតទល់នឹង Mark Allen កាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕