(ភ្នំពេញ)៖ ក្រុមហ៊ុន Midea Cambodia មានកិត្តិយសជូនដំណឹងអំពីការរៀបចំ សន្និសីទដៃគូរយុទ្ធសាស្រ្តប្រចាំឆ្នាំ របស់ខ្លួនដោយជោគជ័យ នៅ កោះពេជ្រ​ ស៊ីធីហល ក្នុងទីក្រុងភ្នំពេញកាលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ សន្និសីទនេះមានប្រធានបទ «ខួប១៥ ឆ្នាំនៃការសហការដ៏ល្អឥតខ្ចោះ និងការកសាងភាពជោគជ័យរួមគ្នា» ដែលជាខួបអនុស្សាវរីយ៍ដ៏សំខាន់មួយក្នុងការប្រារព្ធខួបលើកទី១៥ នៃការបើកដំណើរការរបស់ក្រុមហ៊ុន​ Midea នៅក្នុងប្រទេសកម្ពុជា។

ការទទួលស្គាល់ពីដៃគូសហការ និងការបង្ហាញពីផលិតផលថ្មីៗសន្និសីទនេះបានប្រមូលផ្តុំដៃគូសហការជាង ៥០០តំណាងចែកចាយ ដៃគូសហការអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើនទៀតរួមមាន វត្តមាន​របស់អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ ជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន, លោក Owen Xu នាយកគ្រប់គ្រងនៃក្រុមហ៊ុន Midea Cambodia​ និងនាយកប្រតិបត្តិគ្រប់គ្រងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងផ្នែកផលិតផលរបស់ Midea។ ព្រឹត្តិការណ៍នេះដឹកនាំដោយ លោក Yang Yanchun ដែលបានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅដល់ដៃគូសហការទូទាំង ២៥ខេត្ត-ក្រុង ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងចែកចាយផលិតផល Midea និង Toshiba នៅទូទាំងប្រទេសកម្ពុជា។

ការតាំងបង្ហាញផលិតផលថ្មី និងសកម្មភាពអនុវត្តន៍ផ្ទាល់អំពីផលិតផលព្រឹត្តិការណ៍នេះ បានបង្ហាញពីម៉ាស៊ីនត្រជាក់ជញ្ជាំងប្រភេទ Midea Celest Inverter បានបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើប AI ផ្តល់ភាពត្រជាក់ឆ្លាត់វៃនិងសន្សំសំចៃថាមពលខ្ពស់បំផុត ដែលផ្ដល់ឲ្យអ្នក ប្រើប្រាស់នូវភាពងាយស្រួល ចំណេញពេលវេលា និងចំណេញថវិកា។នៅពេលអាកាសធាតុក្តៅខ្លាំងអ៉ីចឹង យើងត្រូវការម៉ាស៊ីនត្រជាក់ឲ្យត្រជាក់លឿនៗ។​ ជាពិសេសម៉ាស៊ីនត្រជាក់ Midea Celest Inverter ក៏មានភាពធន់រឹងមាំដោយកន្ទុយម៉ាស៊ីនត្រជាក់បំពាក់នូវ HYPER GRAPFINS ដែលការពារភាពច្រែះ ប្រើប្រាស់បានយូរធន់ នឹងអាកាសធាតុគ្រប់កាលៈទេសៈ ទោះនៅតំបន់សមុទ្រក៏ដោយ ហើយបានឆ្លងកាត់ការធ្វើតេសសាកល្បងចំនួន៣ដង។

ចំណុចសំខាន់មួយទៀតនោះគឺ បច្ចេកវិទ្យា AI ECOMASTER ដែលប្រើប្រាស់ឆ្លាតវៃក្នុងការបង្កើតតុល្យភាពរវាងការសន្សំថាមពលនិងភាពមានផាសុខភាព។ ក្នុងការតាំងបង្ហាញឧបករណ៍អេឡិចត្រូនិកជំនាន់ថ្មីរបស់ម៉ាក TOSHIBA ប្រភេទម៉ាស៊ីនបោកគក់ស៊េរី T21 និងសម្ងួតសម្លៀកបំពាក់ទ្វារចំហៀង បច្ចេកវិទ្យា សម្ងួត ដ៏ពិសេសនេះ កម្តៅធុងសម្ងួតសម្លៀកបំពាក់ អាចសម្លាប់មេរោគ និងបាក់តេរីបានយ៉ាងល្អ ហើយជាពិសេសមុខងារនេះ មានប្រសិទ្ធភាពខ្ពស់ ក្នុងការកម្ចាត់ក្លិនផ្អួរ, ក្លិនផ្តុស និងក្លិនមិនល្អផ្សេងៗ ដែលតោងជាប់សម្លៀកបំពាក់ ក៏ដូចជាខោអាវ ស្រោមភួយ កម្រាលពូក ខ្នើយ ស្រោមខ្នើយ និងតុក្កតាជាដើម។ ម៉ាស៊ីនបោកនិងសម្ងួតក្នុងម៉ាស៊ីនតែមួយ គឺជាជម្រើសដំបូងសម្រាប់គ្រួសារដែលចង់បានភាពទំនើប និងភាពងាយស្រួល។ ក្រៅពីនេះការតាំងបង្ហាញបានបង្ហាញឧបករណ៍អេឡិចត្រូនិកបន្ថែមរបស់ Toshiba រួមមាន ម៉ាស៊ីនទឹកក្តៅ និង គ្រឿងប្រើប្រាស់ក្នុងផ្ទះ ដែលមានគុណភាពខ្ពស់ និងសមស្របតម្រូវការរបស់គ្រួសារ។ នៅក្នុងកម្មវិធីនេះ ក្រុមហ៊ុន Midea Cambodia មានកិត្តិយសអញ្ជើញ Master Chef Cambodia គឺ Chef Malin មកបង្ហាញការធ្វើម្ហូបផ្ទាល់ដោយប្រើ Midea Steam Oven ដើម្បីបង្ហាញសមត្ថភាពដ៏ពិសេសនៃផលិតផលនេះ។ ជាឱកាសដ៏ល្អសម្រាប់តំណាងចែកចាយ និងអតិថិជនក្នុងការទស្សនានិងស្វែងយល់ពីរបៀបប្រើប្រាស់ និងលក្ខណៈពិសេសរបស់ផលិតផលថ្មីៗ។

ការរីកចម្រើនប្រចាំឆ្នាំ និងការចូលរួមការងារសង្គម ទោះបីមានបញ្ហាប្រឈមមួយចំនួននៅក្នុងឆ្នាំ២០២៤ ក៏ដោយ Midea Cambodia សម្រេចបាននូវភាពរីកចម្រើនយ៉ាងល្អ ដោយមានការនាំយកផលិតផលល្អៗ និងមានតម្លៃប្រកួតប្រជែងក្នុងទីផ្សារ។ បន្ថែមលើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានកែលម្អ និងបង្កើតបន្ថែមនូវសេវាកម្មបំរើអតិថិជនតាមរយៈប្រព័ន្ធគ្រប់គ្រង Midea I-Service ថ្មីមួយ និងពង្រីកសកម្មភាពជួយសង្គមមួយចំនួន រួមទាំងការរួមចំណែកឧបត្ថម្ភដល់ មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រាផងដែរ។ ក្រុមហ៊ុនក៏បានគិតគូរៀបចំផែនការសប្បុរសធម៌បន្ថែមទៀតក្នុងឆ្នាំថ្មីនេះ។

ការទន្ទឹងរង់ចាំ ឆ្លៀតក្នុងឱកាសដែលក្រុមហ៊ុន Midea Cambodia ឈានចូលដល់ខួបទី១៥ឆ្នាំ នៃការបើកដំណើរការក្រុមហ៊ុនក៏បានរៀបចំផែនការផ្សព្វផ្សាយ និងធ្វើសកម្មភាពទីផ្សារមួយចំនួនដូចជាប្រូម៉ូសិន និងកម្មវិធីសំខាន់ៗមួយចំនួនដើម្បីអបអរសាទរ គម្រប់ខួប១៥ឆ្នាំ របស់ក្រុមហ៊ុន ដើម្បីអបអរសាទរខួបនេះ យើងនឹងពង្រឹងទំនាក់ទំនងជាមួយអតិថិជន និងដៃគូសហកការ ដើម្បីបង្កើតភាពជោគជ័យរួមគ្នានាពេលអនាគត។

ការរំពឹងទុក និងទស្សនៈវិស័យកម្មវិធីបានបញ្ចប់ដោយរលូន និងមានភាពរីករាយ ហើយនៅក្នុងនេះដែរ ក្រុមហ៊ុនបានសន្យាថា នឹងបន្តពង្រឹងភាពជោគជ័យ ដល់ដៃគូសហការ និងគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជា តាមរយៈផលិតផលមានគុណភាពខ្ពស់ និងសេវាកម្មល្អប្រសើរជូនដល់អតិថិជន។

លោក ទៀ អេងហុក អគ្គនាយករងគ្រប់គ្រង បានមានប្រសាសន៍ថា «Midea មានចក្ខុវិស័យមិនផ្លាស់ប្តូរនៅលើគោលដៅសំខាន់ៗដែលយើងបានកំណត់ជាច្រើនឆ្នាំមកនេះ។ នៅកម្ពុជាយើងខិតខំផ្តល់ផលិតផលដែលមានគុណភាពខ្ពស់តាមស្តង់ដារអន្តរជាតិ ជាមួយនឹងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ដើម្បីផ្តល់ភាពជឿជាក់ និងមានទំនុកចិត្តជូនអតិថិជនរបស់យើង»

គម្រោងការរដ្ឋាន និងសំណង់ធំៗរបស់ក្រុមហ៊ុន Midea Midea Cambodia មានផលិតផលពាណិជ្ជកម្មច្រើនប្រភេទ និងប្រកបដោយវិជ្ជាជីវៈតែមួយគត់ ដែលផ្តល់ជូនជាខ្សែសង្វាក់ពេញលេញ រួមមានការរចនាគ្រោងការរដ្ឋាន ការផ្គត់ផ្គង់ឧបករណ៍ ការដំឡើង និងសេវាកម្មក្រោយពេលការលក់។ យើងផ្តោតលើដំណោះស្រាយសម្រាលបញ្ហាសម្រាប់អាគារបច្ចេកវិទ្យា (Intelligent Buildings) ដែលរួមមានប្រព័ន្ធថាមពល ប្រព័ន្ធត្រួតពិនិត្យ និងប្រព័ន្ធ HVAC (កំដៅ ចំហាយ និងម៉ាស៊ីនត្រជាក់)។

Midea Group គឺជា Brand ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឈានមុខគេដែលទទួលស្គាល់ដោយអន្តរជាតិ ក្នុងវិស័យគ្រឿងប្រើប្រាស់ក្នុងផ្ទះ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ ដែលមានកិត្តិយសត្រូវបានបញ្ចូលនៅក្នុងតារាង Fortune Global 500 ដោយស្ថិតក្នុងចំណាត់រយៈពេល ៩ឆ្នាំជាប់គ្នា។ Midea Group បានសហការជាមួយក្លឹបបាល់ទាត់ Manchester ដែលមាន Erling Haaland ជាទូតសុឆន្ទៈដែលទទួលសំគាល់ជាផ្លូវការ។ ដោយមានការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិត និងគុណភាព Midea នឹងបន្តការពង្រឹងនៅក្នុងវិស័យអេឡិចត្រូនិចសម្រាប់អ្នកប្រើប្រាស់ ដោយមានការទទួលស្គាល់ទូទាំងពិភពលោក និងមានគោលបំណងផ្តល់បទពិសោធន៍ល្អឥតខ្ចោះដល់អតិថិជនជាសកល។

Midea នៅប្រទេសកម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ២០១០ ក្រុមហ៊ុន Midea Cambodia បានរីកចម្រើនក្លាយជាអ្នកដឹកនាំក្នុងទីផ្សារគ្រឿងប្រើប្រាស់ក្នុងផ្ទះនៅកម្ពុជា ដោយមានប្រវត្តិសេវាកម្មល្អឥតខ្ចោះ និងភាពពេញចិត្តរបស់អតិថិជនច្រើនជាងមួយទសវត្សរ៍។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ (+៨៥៥) ០៨៥ ២៤៨ ៧៧៧៕