(ភ្នំពេញ)៖ ក្រុមហ៊ុន J&T Express (Cambodia) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន ZO Motors (Cambodia) ដែលជាក្រុមហ៊ុនផលិត និងចែកចាយរថយន្តអគ្គីសនីដំបូងគេនៅកម្ពុជា។
ក្នុងថ្ងៃចុះហត្ថលេខានេះក្រុមហ៊ុន J&T Express បានគាំទ្រជាវទិញរថយន្តពីក្រុមហ៊ុន ZO Motors(Cambodia) ចំនួន៦គ្រឿងដំបូង និងបានប្រគល់ជូនដោយជោគជ័យ។ ភាគីទាំងពីរនឹងរួមបញ្ចូលគ្នានូវគុណសម្បត្តិ និងធនធានរៀងៗខ្លួន បន្តបង្កើតកិច្ចសហប្រតិបត្តិការ និងពង្រឹងបទពិសោធន៍បន្ថែមទៀត ដើម្បីធានាសេវាកម្មគុណភាពអតិថិជន។
ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេ ZO Motors(Cambodia) នឹងផ្តល់ជូនក្រុមហ៊ុន J&T Express ជាមួយនឹងរថយន្តដឹកជញ្ជូនប្រកបដោយគុណភាព និងការពារបរិស្ថាន ជួយបំពេញតម្រូវការដឹកជញ្ជូនទីផ្សារ ក្នុងស្រុកឲ្យកាន់តែលឿនដែលអាចសម្រេច ក្នុងការលើកកម្ពស់បណ្តាញចែកចាយឆ្លាតវៃ និងបង្កើនគុណភាពនៃផ្នែកដឹកជញ្ជូន។
ពិធីចុះហត្ថលេខានេះរៀបចំឡើងដោយក្រុមហ៊ុន ZO Motors(Cambodia) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រោមការចូលរួមពីលោក Chen Lijun នាយកប្រចាំតំបន់នៃ J&T Express, លោក Zhao Wenbo នាយកប្រតិបត្តិក្រុមហ៊ុន ZO Motors (Cambodia) Co.,ltd ព្រមទាំងក្រុមការងារភាគីទាំងពីរចូលរួមក្នុងពិធីនេះ។
ជាមួយនឹងការផ្សព្វផ្សាយគំនិតនៃការធ្វើដំណើរបៃតង ZO Motors(Cambodia) និង J&T Express បានចាប់ដៃគ្នាក្នុងការលើកកម្ពស់ ការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងវិស័យដឹកជញ្ជូន។ រថយន្តគ្គិសនីរបស់ក្រុមហ៊ុន ZO Motors មានលក្ខណៈពិសេសដូចជា មិនបញ្ចេញឧស្ម័ន បញ្ចេញសំលេងរំខានទាប ការពារបរិស្ថាន និងអាចកាត់បន្ថយការប្រើប្រាស់ ថាមពលប្រកបដោយប្រសិទ្ធភាព ក្នុងដំណើរការចែកចាយ។
កិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងបន្ថែមទៀតនូវយុទ្ធសាស្ត្រដឹកជញ្ជូនបៃតងរបស់ J&T Express ដែលធ្វើឱ្យការដឹកជញ្ជូនកាន់តែមានភាពស្និទ្ធស្នាលនឹងបរិស្ថាន និងមាននិរន្តរភាព។
កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាង ZO Motors(Cambodia) និង J&T Express គឺជារបកគំហើញថ្មីមួយ សម្រាប់ភាគីទាំងពីរ ក្នុងវិស័យការធ្វើដំណើរឆ្លាតវៃ និងការដឹកជញ្ជូនចែកចាយ។ នាពេលអនាគតភាគីទាំងពីរ នឹងបន្តរួមដំណើរជាមួយគ្នាទៅមុខ ដើម្បីកសាងប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងងាយស្រួលជាងមុន ដែលអាចអោយអ្នកប្រើប្រាស់ ទទួលបានបទពិសោធន៍ធ្វើដំណើរ និងការដឹកជញ្ជូនដ៏ល្អឥតខ្ចោះថ្មីមួយ និងស្របពេលជាមួយគ្នានេះ លើកកម្ពស់គោលដៅនៃការអភិវឌ្ឍន៍ វិស័យនេះប្រកបដោយចីរភាព។
នាពេលកន្លងមកនេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ «គោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនី (២០២៤-២០៣០)» ក្នុងគោលបំណងជំរុញឲ្យប្រទេសកម្ពុជា ប្រែក្លាយទៅជាប្រទេសដែលប្រើប្រាស់ បច្ចេកវិទ្យាយានយន្តអគ្គិសនីទំនើប ព្រមទាំងជួយបង្កើនកំណើនសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់សង្គម។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជានឹងបង្កើតគោលនយោបាយលើកទឹកចិត្ត ដល់ការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនី និងការសាងសង់ស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងសាំង។ ជាមួយគ្នានេះ ក៏មានការលើកទឹកចិត្តពីខាងធនាគារជាតិនៃកម្ពុជា និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត ក្នុងការផ្តល់គំរោងប្រាក់កម្ចី ដល់ម្ចាស់រថយន្តអគ្គិសនី ក៏ដូចជាសិក្សាអំពីការកែសម្រួល អត្រាពន្ធលើប្រព័ន្ធសាកភ្លើងតាមផ្ទះ និងគ្រឿងបន្លាស់រថយន្តអគ្គិសនីជាដើម។
រដ្ឋាភិបាលនឹងចាប់ផ្ដើមគ្រោងចំណាយថវិកា ក្នុងការទិញរថយន្តអគ្គិសនី និងជួយជំរុញដល់បណ្តាក្រុមហ៊ុនសេវា ដឹកជញ្ជូនទំនិញ និងអ្នកដំណើរបែរមកប្រើប្រាស់រថយន្ត ថាមពលអគ្គិសនីទំនើប។
សូមជម្រាបថា ក្រុមហ៊ុន J&T Express ជាអ្នកផ្តល់សេវាដឹកជញ្ជូន ជាបញ្តាញឈានមុខគេលើពិភពលោក ដោយផ្តល់ជូនអតិថិជននូវសេវាកម្មដឹកជញ្ជូនចែកចាយដ៏ងាយស្រួល សុវត្ថិភាព និងលឿនបំផុតតាមរយៈ មធ្យោបាយបច្ចេកទេសឆ្លាតវៃ និងព័ត៌មាន។ ជាមួយនឹងប្លង់បណ្តាញអ៊ិធឺណែតដ៏រឹងមាំ និងប្រព័ន្ធសេវាកម្មច្បាស់លាស់ ក្រុមហ៊ុន J&T Express បានក្លាយជាក្រុមហ៊ុនដឹកជញ្ជូនមានវត្តមានសំខាន់នៅទីផ្សារក្នុងស្រុក និងអន្តរជាតិយ៉ាងឆាប់រហ័ស។
សូមបញ្ជាក់ថា ក្រុមហ៊ុន ZO Motors (Cambodia) ជាក្រុមហ៊ុនដំឡើង និងចែកចាយរថយន្តអគ្គិសនី ប្រភេទដឹកដំបូងគេ នៅកម្ពុជា។ ZO Motors (Cambodia) ផ្តោតលើរថយន្តអគ្គិសនីប្រភេទដឹក បំពាក់ជាមួយនឹងបច្ចេកវិទ្យាឆ្លាតវៃ ដូចជាការបើកបរដោយស្វ័យប្រវត្តិជាដើម។
ក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលមានដៃគូរខ្សែសង្វាក់ផ្គត់ផ្គង់ធំៗជាច្រើន ក្នុងការគាំទ្រដើម្បីសម្រេចនូវទិសដៅ អភិវឌ្ឍន៍របស់ក្រុមហ៊ុន ក្នុងសម័យកាលថ្មីនេះ។ ZO Motors (Cambodia) នឹងបង្កើតប្រវត្តិសាស្ត្រថ្មី នៃប្រទេសកម្ពុជាក្នុងវិស័យយានយន្តអគ្គិសនី និងតាមរយៈគំនិតផ្តួចផ្តើម, ស្ថានីយ៍សាកភ្លើង១០០កន្លែង, និងបង្គោលសាកភ្លើង១០០០កន្លែងរបស់ខ្លួន កែប្រែហេដ្ឋារចនាសម្ព័ន្ធសាកថ្ម រថយន្តអគ្គីសនីទូទាំងប្រទេស ប្រកបដោយនិរន្តរភាព។
ប្រភេទរថយន្តរបស់ ZO Motors (Cambodia) ZO Motors (Cambodia) មានរថយន្ត៣ម៉ូដែល៖
១៖ ZM3 - 1.5T ឡានដឹកទំនិញអគ្គិសនី1.5T គឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់អាជីវកម្មខ្នាតតូច ដែលអាចចែកចាយទំនិញរបស់អ្នកជាមួយនឹងការមិនបញ្ចេញឧស្ម័ន និងការចំណាយទាប។
២៖ ZM4 – 14 ឡានដឹកអ្នកដំណើរអគ្គិសនី 14 កៅអី ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរជាក្រុម ទេសចរណ៍ និងការធ្វើដំណើរសម្រាប់អាជីវកម្ម។
៣៖ ZM8 - 2.5T ប្រភេទរថយន្តដឹកទំនិញអគ្គិសនី 2.5T រចនាឡើងសម្រាប់សហគ្រាសខ្នាតធំ ក្នុងការដឹងទំនិញធ្ងន់ៗ ដោយមិនបញ្ចេញឧស្ម័ន និងប្រសិទ្ធភាព។
ម៉ូដែលនីមួយៗឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់ ដើម្បីធានាថាបំពេញតាមស្តង់ដារខ្ពស់នៃវិស័យដឹកជញ្ជូន ជាពិសេសទាក់ទងនឹងការដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព និងការបំភាយកាបូនទាប ហើយការរចនាប្រកបដោយភាពច្នៃប្រឌិតរបស់ ZO Motors (Cambodia) ត្រូវបានគេកោតសរសើរយ៉ាងទូលំទូលាយ។
ការបញ្ជាទិញងាយស្រួលឥឡូវនេះ អ្នកអាចបញ្ជាទិញម៉ូដែលដែលពាក់ព័ន្ធបានយ៉ាងងាយស្រួល តាមរយៈគេហទំព័រផ្លូវការរបស់ ZO Motors (Cambodia) ឬបណ្តាញទូរស័ព្ទបម្រើសេវាអតិថិជន ឬវេទិកាដែលមានសហប្រតិបត្តិការជាមួយក្រុមហ៊ុនយើងខ្ញុំ។ យើងផ្តល់ជូននូវផែនការទិញយានយន្ត ដែលអាចបត់បែនបាន និងសេវាកម្មតាមតម្រូវការ ដើម្បីធានាថាអតិថិជនជ្រើសរើសឧបករណ៍ធ្វើដំណើរ ឬដឹកជញ្ជូនដែលសមស្របបំផុតតាមតម្រូវការជាក់ស្តែងរបស់ខ្លួន៕
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាម៖
គេហទំព័រផ្លូវការ៖ https://www.zo-motors.com/
ទូរស័ព្ទ ៖ 855 18 651 9555
Telegram៖ 855 18 651 9555