(រ៉ូម)៖ Dele Alli អតីតខ្សែបម្រើប្រយុទ្ធតោកំណាចអង់គ្លេស បានយល់ព្រមចុះកិច្ចសន្យារយៈពេល ១ឆ្នាំកន្លះ ដើម្បីលេងឱ្យក្លិបទើបឡើងថ្មី Como ក្នុងលីគកំពូល Serie A របស់ប្រទេសអ៉ីតាលី។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា នេះជាក្លិបអាជីពនៅអ៉ីតាលីដំបូងគេសម្រាប់កីឡាករវ័យ ២៨ឆ្នាំ ក្រោយពេលគ្មានក្លិបលេងឡើយ គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ មុនពេលមកហ្វឹកហាត់នៅ Como និងចុះកិច្ចសន្យា ១៨ខែ ជាមួយនឹងជម្រើសបន្ថែមទៀតនាពេលនេះ។
Dele បានបង្ហាញខ្លួនចុងក្រោយក្នុងលីគ Premier League កាលពីខែសីហា ឆ្នាំ២០២២ ជាមួយ Everton និងពុំមានក្លិបលេងឡើយ គិតចាប់តាំងពីចាកចេញពីកីឡដ្ឋាន Goodison Park នាខែមិថុនា ប៉ុន្តែនៅហ្វឹកហាត់ទីនេះដដែល ស្ថិតក្រោមការដឹកនាំរបស់លោក Sean Dyche។
អតីតខ្សែបម្រើរបស់ក្លិប Tottenham និង MK Dons មិនបានចូលលេងឡើយ តាមរយៈការលេងខ្ចីជើងនៅក្លិប Besiktas ក្នុងលីគកំពូលតួកគី នាអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ មុនពេលត្រឡប់ទៅ Everton វិញ។
ចំណែកឯ Como វិញ បានឈ្នះកៅអីឡើងទៅលេង Serie A ជាលើកដំបូង ក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ ដោយមានលោក Cesc Fabregas និង Thierry Henry អតីតកីឡាកររបស់ Arsenal ដឹកនាំរួមគ្នានៅទីនោះ៕