(មេនប៊ិន)៖ អតីតជើងឯកពាន Australian Open ១០សម័យកាល Novak Djokovic នឹងត្រូវបានប៉ះគូប្រជែង Carlos Alcaraz សញ្ជាតិអេស្ប៉ាញ ដែលកំពុងឈរនៅលេខរៀងលំដាប់ទី៣ ពិភពលោកបច្ចុប្បន្ននេះ។

ពួកគេនឹងត្រូវប្រកួតគ្នា ដើម្បីប្រជែងកៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ នេះនៃព្រឹត្តិការណ៍កម្រិត Grand Slam ពីកម្មវិធី Australian Open 2025 ធ្វើឡើងនៅទីក្រុង Melbourne ប្រទេសអូស្រ្តាលី។

នៅចាំបានថា ជើងខ្លាំងរបស់ស៊ែប៊ី វ័យ ៣៧ឆ្នាំរូបនេះធ្លាប់បានផ្តួល Alcaraz កាលជួបគ្នានៅ Paris 2024 ទីក្រុងប៉ារីស ជាទីកន្លែងដែល Novak ដណ្តើមបានមេដាយមាស លើវិញ្ញាសាវាយទោលផ្នែកបុរស ក៏ប៉ុន្តែធ្លាប់ចាញ់ ២លើកក្រោមស្នាដៃរបស់ Alcaraz ពីប្រវត្តិជួបគ្នា ២លើកចុងក្រោយនៅ Grand Slam។

គួរកត់ចំណាំផងថា Novak Djokovic ឈរនៅចំណាត់ថ្នាក់ទី៧ ពិភពលោក បានកំពុងព្យាយាមឈ្នះជើងឯក Australian Open ជាលើកទី១១ ក្នុងឆ្នាំនេះ បានប្រើពេលអស់ ១១ម៉ោងមកហើយ ដើម្បីឡើងមកដល់វគ្គ ៨នាក់ចុងក្រោយ បើប្រៀបធៀបនឹងគូប្រជែង Alcaraz បានចាយពេលអស់តែ ៧ម៉ោង និង ៤៥នាទីប៉ុណ្ណោះ ពីការទម្លាក់គូប្រកួតរៀងៗខ្លួន៕