(អូស្ត្រាលី)៖ ការប្រកួតប្រជែងដណ្តើមពានវាយកូនបាល់ (Tennis) ពីកម្មវិធី Australian Open 2025 ពេលនេះកីឡាករឈរលេខ៧ ពិភពលោក Novak Djokovic បានឈានដល់វគ្គ ៤នាក់ចុងក្រោយ បន្ទាប់ពីបានយកឈ្នគូប្រជែងវ័យក្មេង Carlos Alcaraz លទ្ធផល ៣សិត ទល់នឹង ១សិត ពីជុំទី ៨នាក់ចុងក្រោយ។
តាមរយៈជ័យជម្នះនេះ បានក្លាយជាគោលដៅរបស់បុរសសញ្ជាតិស៊ែប៊ី Novak Djokovic ក្នុងការឈានទៅដណ្តើមយកពានរង្វាន់កម្រិត Grand Slam លើកទី២៥ និងជាលើកទី១១ ប្រចាំកម្មវិធីប្រកួត Australian Open របស់លោកផងដែរ។
សម្រាប់ប្រកួតវគ្គ ៤នាក់ជាបន្តនេះ Novak Djokovic ក៏ត្រូវប៉ះកីឡាករ Alexander Zverev នៅថ្ងៃសុក្រ ទី២៤ ខែមករានេះ ក្រោយពេលកីឡាករអាល្លឺម៉ង់ បានយកឈ្នះកីឡាកររួមសញ្ជាតិ Tommy Paul យ៉ាងចាស់ដៃរួចមកពីវគ្គ ៨នាក់នោះ។
សូមជម្រាបផងថា សម្រាប់ជម្រើសកីឡាករឈានទៅបង្គ្រប់វគ្គ ៤នាក់ជាបន្តនោះ គឺមានការជួបគ្នារវាងកីឡាករឈរលេខ១ ពិភពលោ Jannik Sinner ប៉ះកីឡាករ Alex de Minaur ហើយកីឡាករ Ben Shelton ជួបកីឡាករ Lorenzo Sonego ដែលនឹងធ្វើការប្រកួតនាថ្ងៃពុធនេះ៕