(ភ្នំពេញ)៖ ទឹកក្រូចអាយស៍ កូឡា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភធុងសំរាមចំនួន ១៣៧ធុង ដើម្បីបរិស្ថានស្អាត និងអនាម័យជុំវិញសាលារៀនសម្រាប់សិស្សានុសិស្សចំនួន ៤ខេត្ត រួមមានខេត្តកំពង់ធំ ចំនួន ៥សាលារៀន, ខេត្តសៀមរាប ៨សាលារៀន, ខេត្តព្រះវិហារ ៤សាលារៀន, ខេត្តឧត្ដរមានជ័យ ៦សាលារៀន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។
នាពេលកន្លងមកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង តែងតែចូលរួមជាសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រឡប់ទៅសង្គមវិញលើវិស័យជាច្រើនរួមមាន វិស័យសុខាភិបាល អប់រំ បរិស្ថាន ទេសចរណ៍ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកិច្ចការសង្គម។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សង្ឃឹមថា ធុងសំរាមទាំងអស់នេះ នឹងជាចំណែកមួយចូលរួមបង្ហាញនូវទង្វើល្អៗ ដើម្បីផ្លាស់ប្ដូរនូវផ្នត់គំនិត បង្កើតទម្លាប់ថែរក្សាបរិស្ថានស្អាត នៅក្នុងប្រទេសរបស់យើងទាំងអស់គ្នា ឱ្យកាន់តែមានសណ្តាប់ធ្នាប់ និងជួយបង្កើនអនាម័យជុំវិញសាលារៀន ឱ្យបានល្អសម្រាប់សិស្សានុសិស្ស៕