(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប (Titan Stone Real Estate Group) បានប្រារព្ធពិធីគម្រប់ខួប១០ឆ្នាំ យ៉ាងអធិកអធមនៅសណ្ឋាគារ។

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេក្នុងកម្ពុជា បានបង្ហាញពីដំណាក់កាលថ្មី នៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុនខ្លួន ដោយនៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេតគ្រុប មានគម្រោងនឹងចេញជាសាធារណៈលើកដំបូង នៅក្នុងទីផ្សារមូលធនរបស់ប្រទេសកម្ពុជា ដោយចាប់ផ្តើមដំណើរថ្មីនៃការអភិវឌ្ឍន៍ទៅលើវិនិយោគ ក្នុងវិស័យពីររួមគ្នាគឺវិស័យហិរញ្ញវត្ថុ និងវិស័យអចលនទ្រព្យ។

ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង ៦០០ នាក់ ដែលក្នុងនោះរួមមានតំណាងមកពីស្ថាប័ននានា រាជការ សហគ្រិន វិនិយោគិនជាតិ និងអន្តរជាតិ ដែលបានប្រមូលផ្តុំគ្នាធ្វើជាសាក្សីនៃពេលវេលាដ៏អស្ចារ្យរបស់ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេតគ្រុប ។

លោកស្រី Smallove នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប បានលើកឡើងពីសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ហើយបានបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំចំពោះផែនការអនាគត និងនិរន្តរភាពរបស់ក្រុមហ៊ុន។

លោកស្រី Smallove បានបន្តទៀតថា ក្រុមហ៊ុនមានគម្រោងនឹងចេញជាសាធារណៈលើកដំបូង នៅក្នុងទីផ្សារមូលធនរបស់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០២៥។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុនបានសម្របខ្លួនយ៉ាងសកម្មទៅនឹងនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា និងចាប់យកឱកាសនៅក្នុងទីផ្សារមូលធន ក្នុងគោលបំណងដើម្បីកសាងក្រុមហ៊ុនមួយនេះ ឱ្យទៅជាសហគ្រាសអចលនទ្រព្យឈានមុខគេនៅកម្ពុជា។

ក្នុងឆ្នាំ២០១៥ ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប បានបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍន៍អចលនទ្រព្យ ការធើ្វទីផ្សារ ការគ្រប់គ្រងអចលនទ្រព្យ ស្ថាបត្យកម្មសំណង់ និងការផ្សព្វផ្សាយម៉ាកយីហោជាមួយនឹងពាក្យស្លោក «Top Property Belongs To The Top Fews»។

ក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប បានណែនាំម៉ាកយីហោសិល្បៈអន្តរជាតិ Picasso និងបានបើកដំណើរការគម្រោងអាផាតមិនដំបូងរបស់ខ្លួន គឺ Picasso City Garden ដែលមិនត្រឹមតែជាគម្រោងអាផាតមិនប្រណីត បែបសិល្បៈដំបូងគេនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគម្រោងអាផាតមិនដំបូងនៅអាស៊ីផងដែរ។ គម្រោងនេះមានទីតំាងក្នុងតំបន់បឹងកេងកង១ ដែលជាតំបន់ពាណិជ្ជកម្មស្នូលនៃរាជធានីភ្នំពេញ អគារនេះមានកម្ពស់រហូតដល់ទៅ ១១០ ម៉ែត្រ ជាមួយនឹងការរចនាអស្ចារ្យស្រដៀងនឹងអគារខ្ពស់ប្រណិត ។

ក្នុងឆ្នាំបន្ទាប់ ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុបបានយកឈ្នះលើភាពលំបាក ក្នុងអំឡុងពេលនៃជម្ងឺរាតត្បាតជាមួយនឹងការគ្រប់គ្រងលំហូរសាច់ប្រាក់ សមត្ថភាពប្រតិបត្តិការដ៏ល្អឥតខ្ចោះ និងសេវាកម្មអចលនទ្រព្យលំដាប់កំពូល ដើម្បីប្រគល់ផ្ទះជូនអតិថិជនតាមការសន្យា ដោយទទួលបានការពេញចិត្តពីអ្នកវិនិយោគ និងអតិថិជនផ្ទាល់។ នេះបានឆ្លុះបញ្ចាំងពីតម្លៃនៃបែបបទរស់នៅ និងការវិនិយោគយ៉ាងល្អឥតខ្ចោះ នឹងជាគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតនៅក្នុងទីក្រុងភ្នំពេញ ដែលបានប្រគល់ផ្ទះឱ្យទាន់ពេលវេលានៃការសាងសងក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីត ១៩ ។

គួរបញ្ចាក់ឱ្យឃើញថាអ្នកស្នាក់នៅ Picasso City Garden បានកើនឡើងដល់ ៩៥% ដែលនេះជាកត្តាទាក់ទាញវិនិយោគិន ហើយអ្នកស្នាក់នៅភាគច្រើនជានាយកប្រតិបត្តិសាជីវកម្ម និងអ្នកជំនួញមកពីប្រទេសផ្សេងៗគ្នា។ នៅក្នុងពិធីសម្ពោធជាផ្លូវការនៃគម្រោង Picasso City Garden នេះ មានការចូលរួមពីសំណាក់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធិផលនៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុបបានក្លាយជាគំរូដ៏ល្អសម្រាប់អ្នកវិនិយោគអន្តរជាតិដើម្បីមកវិនិយោគនៅកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ នៃគម្រោង Picasso Sky Gemme
ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប បើកទំព័រថ្មីនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុបបានប្រកាសជាផ្លូវការនូវគម្រោង Picasso Sky Gemme (Picasso 2) ។ ឯកត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ Picasso Sky Gemme ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញការរំពឹងទុកយ៉ាងមុតមាំថា គម្រោងនេះមិនត្រឹមតែក្លាយជាទីតាំងសម្គាល់ថ្មីនៃរាជធានីភ្នំពេញតែប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបន្តដំណើរអភិវឌ្ឍគម្រោងអចលនទ្រព្យដែលមានបដិវត្តន៍ និងលេចធ្លោបន្ថែមទៀត រួមទាំងអគារប្រណិត Picasso ផងដែរ។ ដែលអាចនឹងអភិវឌ្ឍពី Picasso 2 ទៅ 10 ឬច្រើនជាងនេះ ដោយចាក់បញ្ចូលភាពរឹងមាំថ្មីទៅក្នុងការសាងសង់ទីក្រុងរបស់កម្ពុជា។

នៅពេលអនាគតគាត់ក៏សង្ឃឹមថាក្រុមហ៊ុនអចលនទ្រព្យ ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប នឹងបន្តរៀបចំផែនការ និងបើកដំណើរការគម្រោងថ្មីៗដូចជា Picasso 3 និង Picasso Town បន្ថែមទៀត ។

ការដាក់ចេញយ៉ាងសកម្មនៅក្នុងទីផ្សារមូលធន, គម្រោង នឹង បោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា នៅឆ្នាំ ២០២៥
ស្ថិតិប្រជាជនកម្ពុជាមានភាពវ័យក្មេង ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក កំណើនសេដ្ឋកិច្ចកើនឡើងយ៉ាងឆាប់រហ័ស និងគោលនយោបាយបើកចំហរសំរាប់វិនិយោគបរទេស ជាពិសេសគោលនយោបាយ «យុទ្ធសាស្ត្របញ្ចកោណ» ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងជំរុញប្រទេសឱ្យអភិវឌ្ឍក្នុងល្បឿនពី ១,៥ ទៅ ២ ដង។

ក្រុមហ៊ុនអចលនទ្រព្យ ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប បានមើលឃើញពីឱកាសនៃការអភិវឌ្ឍន៍នាពេលអនាគតនៅកម្ពុជា ហើយដំណើរការយ៉ាងសកម្មនៅទីផ្សារមូលធន។ ជាពិសេសមានគម្រោងនឹងធ្វើការបោះផ្សាយលក់មូលបត្រជាសាធារណៈដំបូងរបស់ខ្លួន (IPO) នៅកម្ពុជាក្នុងឆ្នាំ ២០២៥ ដោយក្លាយជាក្រុមហ៊ុនចុះបញ្ជី និងចាប់ផ្តើមដំណើរថ្មីនៃការអភិវឌ្ឍន៍ វិស័យពីរគឺ «វិស័យហិរញ្ញវត្ថុ និងវិស័យអចលនទ្រព្យ» ដោយបើកទំព័រថ្មីប្រកបដោយគុណភាព និងសេវាកម្មកាន់តែលេចធ្លោ។

ការផ្លាស់ប្តូរយុទ្ធសាស្រ្តនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយផ្សេងទៀតនៅក្នុងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប ។ តាមរយៈការផ្សព្វផ្សាយជាសាធារណៈ ដោយនឹងមិនត្រឹមតែពង្រឹងជំហរឈានមុខគេនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតតម្លៃសេដ្ឋកិច្ចបន្ថែមទៀត និងអត្ថប្រយោជន៍រយៈពេលវែងសម្រាប់ម្ចាស់ភាគហ៊ុន និងអតិថិជនរបស់ខ្លួន៕