(បរទេស)៖ ថ្មីៗនេះកម្មវិធី​ LinkdedIn របស់ Microsft ត្រូវបានប្តឹងដោយអតិថិជន Premium នឹងបានចោទប្រកាន់ថាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ បានលាតត្រដាងសារឯកជនរបស់ពួកគេទៅកាន់ភាគីទីបី ដោយគ្មានការអនុញ្ញាតក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលគំរូបញ្ញាសិប្បនិម្មិត្ត AI។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារពត័ត៌មាន​ Reuters នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

យោងតាមពាក្យបណ្តឹងនៅយប់ថ្ងៃអង្គារពីសំណាក់អតិថិជន LinkedIn Premium រាប់លាននាក់បានអះអាងថា កម្មវិធី LinkedIn បានណែនាំការកំណត់គោលការណ៍ឯកជនភាពនៅក្នុងខែសីហា ឆ្នាំ២០២៤ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បើក ឬបិទការចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ។ អតិថិជនទាំងនោះបាននិយាយទៀតថា បន្ទាប់មក LinkedIn បានធ្វើបច្ចុប្បន្នភាពឯកជនភាពដោយសម្ងាត់នៅថ្ងៃទី១៨ ខែកញ្ញា ដោយនិយាយថាទិន្នន័យអាចត្រូវបានប្រើដើម្បីបណ្តុះបណ្តាលគំរូ AI ខណៈពួកគេមានចម្ងល់ថា «សំណួរដែលតែងតែសួរញឹកញាប់» បញ្ជាក់ថា «ការជ្រើសរើសចេញពីការចែករំលែកទិន្នន័យ ឬបិទ នឹងមិនប៉ះពាល់ដល់ការបណ្តុះបណ្តាលគំរូ AI ដែលបានកើតឡើងរួចហើយនោះទេ»

គួរជម្រាបថា ពាក្យបណ្តឹងនេះ ត្រូវបានដាក់នៅក្នុងតុលាការសហព័ន្ធនៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ា ក្នុងនាមអតិថិជន Premium ដែលបានផ្ញើ ឬទទួលសារ InMail ហើយព័ត៌មានឯកជនរបស់ពួកគេត្រូវបានបង្ហាញដល់ភាគីទីបីសម្រាប់បណ្តុះបណ្តាល AI មុនពេលធ្វើបច្ចុប្បន្នភាពកម្មវិធីថ្ងៃទី១៨ ខែកញ្ញា​ ឆ្នាំ២០២៤។ នៅក្នុងពាក្យបណ្តឹងនេះ អតិថិជនម្នាក់ត្រូវបានទាមទារឱ្យសងសំណងរហូតដល់ ១,០០០ដុល្លារសម្រាប់ការបំពានកិច្ចសន្យា និងការរំលោភលើច្បាប់ប្រកួតប្រជែងមិនយុត្តិធម៌របស់រដ្ឋកាលីហ្វ័រញ៉ា៕