(ប៉េកាំង)៖ ថ្ងៃទី២២ ខែមករា «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥»ដែលរៀបចំដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់សមលើកទីបួនដោយរលួន។ កម្មវិធីចម្រៀង របាំ ល្ខោនហ៊ី និងកម្មវិធីជនជែកកម្សន្តជាដើមបានរៀបចំ ប្រកបដោយលក្ខណៈពិសេស និងមានភាពទាក់ទាញ។ សិល្បៈករ ទាំងឡាយមានភាពឧស្សាព្យាយាម និងទឹកចិត្តសប្បាយរីករាយ ធ្វើឱ្យការហាត់សមនៃរាត្រីសមោសមានភាពរលួន ការងារគ្រប់ផ្នែកបានសហការគ្នាយ៉ាងល្អប្រសើរ។ សាលរៀបចំរាត្រីសមោសរ បានពោរពេញទៅដោយបរិយាកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដ៏សប្បាយរីករាយនិងសិរីមង្គល។
អបអរទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយក្តីសប្បាយរីករាយនិងសិរីមង្គល ! ឃ្លាតពីយប់ដាច់ឆ្នាំតាមចន្ទគតិចិននៅសល់តែ៦ថ្ងៃ ក្រុមការងាររៀបចំរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីផ្តល់ជូនទស្សនិកជននូវកម្មវិធីដ៏ល្អបំផុត ក៏ដូចជារួមជាមួយទស្សនិកជនចិននិងបរទេស អបអរទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណិចិនឆ្នាំម្សាញ់ដែល“សម្រេចជោគជ័យគ្រប់ភារកិច្ចនៅឆ្នាំម្សាញ់ បន្តវេនវប្បធម៌គ្រប់ជំនាន់!”
វិទ្យុមិត្តភាពកម្ពុជាចិន