(មេនឆេស្ទើ)៖ ខ្សែការពារស្តាំ Kyle Walker បានផ្លាស់ចេញពីក្លិបអង់គ្លេស Manchester City ទៅចូលរួមលេងជាលក្ខណៈខ្ចីជើងនៅក្លិប AC Milan របស់ប្រទេសអ៉ីតាលី រហូតដល់ចប់រដូវកាលឆ្នាំ២០២៤-២៥។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃសុក្រ ទី២៤ ខែមករានេះថា កីឡាករអន្តរជាតិអង់គ្លេស វ័យ ៣៤ឆ្នាំរូបនេះ បានឈ្នះពានសរុបជាមួយមេឃខៀវមានដល់ទៅ ១៥ពាន គិតចាប់តាំងពីឆ្នាំ២០១៧ ស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola មុនពេលចាកចេញពីទឹកដី Etihad ជាមួយនឹងជម្រើសទិញដាច់ផងដែរ ពីសំណាក់ AC Milan។
Walker ដែលត្រូវបានដំឡើងជាប្រធានក្រុមកាលឆ្នាំ២០២៣ មក បានសម្រេចជ្រើសរើសលីគ Serie A ជាជាង Saudi Pro League បើទោះបីជាមានក្លិបជាច្រើនមកពីអារ៉ាប៊ីសាអូឌីតទាក់ទងក៏ដោយ។
គួរបញ្ជាក់ផងថា ការចាកចេញរបស់ Walker នាអំឡុងខែមករា ដើមឆ្នាំ២០២៥ ក្រោយពេល City នាំចូលកីឡាករថ្មី ៣រូប ដោយក្នុងនោះដែររួមមាន ខ្សែការពារវ័យក្មេង ២រូប និងប្រយុទ្ធ ១រូបផងដែរ៕