(អូស្ត្រាលី)៖ ការប្រកួតកីឡាវាយកូនបាល់ (Tennis) កម្រិត Grand Slam នៃកម្មវិធី Australian Open 2025 កីឡាករលេខ២ ពិភពលោក Alexander Zverev បានឈានទៅឈរចាំនៅវគ្គផ្តាច់ព្រ័ត្រ ក្រោយបានយកឈ្នះជើងចាស់ Novak Djokovic ត្រឹមលទ្ធផល ៧-៥ ពីវគ្គ ៤នាក់ចុងក្រោយ ដែលបុរសម្ចាស់ជ័យលាភី ១០លើក បានជួបបញ្ហារបួសជើង ។

Alexander Zverev ក៏ត្រូវរង់ចាំជួបលេខ១ ពិភពលោក Jannik Sinner ឬជួបកីឡាករឈរលេខ២១ Ben Shelton ពីវគ្គ ៤នាក់ចុងក្រោយ ។ ខណៈ Jannik Sinner ជាអ្នកការពារតំណែងជើងឯករដូវកាល ២០២៤ផងដែរ។

តាមរយៈលទ្ធផលនេះដែរ កីឡាករសញ្ជាតិអាល្លឺម៉ង់ Alexander Zverev បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ៣លើកក្នុងអាជីព ក្រោយពីធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រនៅកម្មវិធី US Open 2020 តែបានត្រឹមរងជើងឯក ហើយនៅការប្រកួតលើទីលានដីឥដ្ឋ Roland Garros 2024 (French Open) ក៏រងជើងឯក ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រ Australian Open 2025 នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមករានេះ ។

ការឈរលខ ២ពិភពលោក ពីសំណាក់កីឡាករ Alexander Zverev រូបគេមិនទាន់បានឈ្នះពានកម្រិត Grand Slam នៅទេ ពីប្រវត្តិឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ ត្រឹមការឈ្នះពានកម្រិត Tournaments ចំនួន ៣លើក ៕