(ប៊ែលហ្ស៊ិក)៖ ក្រុមជម្រើសជាតិបាល់ទាត់បិសាចក្រហមតំបន់អឺរ៉ុប ប៊ែលហ្ស៊ិក មានរបាយការណ៍បង្ហាញថា បានធ្វើការតែងតាំងលោក Rudi Gacia ជាអ្នកចាត់ការក្រុម បន្ទាប់ពីបណ្តេញលោក Domenico Tedesco ពីតំណែងត្រឹមរយៈពេលមួយសប្តាហ៍មក ដែលនេះជាការងារគ្រូបង្វឹកក្រុមជម្រើសជាតិលើកដំបូងរបស់លោក។ ខណៈសហព័ន្ធបាល់ទាត់ប៊ែលហ្ស៊ិក នឹងធ្វើការប្រកួតជាផ្លូវការនាថ្ងៃសុក្រ ជាមួយរយៈពេលកិច្ចសន្យាផងដែរ ។

សម្រាប់បរុសវ័យ ៦០ឆ្នាំសញ្ជាតិបារាំង Rudi Gacia ធ្លាប់មានបទពិសោធជាមួយក្លិបធំៗ ជាច្រើននៅមាននៅលីគបារាំង Lille, Marseille និង Lyon នឹងនៅលីគអ៉ីតាលីជាមួយក្លិប AS Roma ហើយក៏ធ្លាប់មកដឹកនាំក្រុមលីគតំបន់អាស៊ី Al-Nassr មុនពេលទៅដឹកនាំក្រុម Napoli បានត្រឹម ១៦ប្រកួត នឹងត្រូវដកតំណែងកាលពីខែវិច្ឆិកា ឆ្នាំ២០២៣។

ការងាររបស់លោក Rudi Gacia នឹងត្រូវដឹកនាំក្រុមប៊ែលហ្ស៊ិក លេងក្នុងជម្រុះក្នុងពានរង្វាន់ Nations League ប៉ះក្រុមអ៊ុយក្រែន ដើម្បីយកកៅអីអាចលេងក្នុងក្រុមដំបូងនៅរដូវកាលក្រោយ ហើយបន្ទាប់មកពួកគេនឹងធ្វើដំណើរទៅជួបជម្រើសជាតិ (North Macedonia) នៅខែមិថុនា សម្រាប់ការប្រកួតជម្រុះ World Cup 2026 លើកដំបូងក្នុងអាជីពគ្រូបង្វឹករបស់លោក ។

សូមជម្រាបផងថា គិតចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រុមជម្រើសជាតិទទួលបានចំណាត់ថ្នាក់លេខ៨ ពិភពលោកនៅ FIFA Men's World Ranking ៕