(អូស្ត្រាលី)៖ ពិតជាអស្ចារ្យជាប្រវត្តិសាស្ត្រ Australian Open 2025 នៅវគ្គផ្តាច់ព្រ័ត្រផ្នែកបុរសម្ចាស់តំណែងលេខ១ Jannik Sinner និងលេខ២ Alexander Zverev ពិភពលោកបានប៉ះគ្នាដណ្តើមពានវាយកូនបាល់ (Tennis) ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ផ្នែកនារីនៅវគ្គផ្តាច់ព្រ័ត្រ គឺជាការប៉ះគ្នារវាងកីឡាការិនី Aryna Sabalenka ទល់នឹងកីឡាការិនី Madison Keys ដែលការប្រកូតធ្វើឡើងនាថ្ងៃទី២៤ ខែមករានេះ ដ្បិតកីឡាការិនី Aryna Sabalenka ជាម្ចាស់ការពារតំណែងជើងឯករដូវកាលមុន ២លើកជាប់គ្នា។
រំលឹកផងថា លេខ១ ពិភពលោក Jannik Sinner ធ្លាប់ដណ្តើមបានពាន Australian Open 2024 ក៏ត្រូវវាយការពារតំណែងនេះ ទល់នឹង Alexander Zverev ដែលប៉ុនប៉ងឈ្នះពានកម្រិត Grand Slam លើកដំបូងក្នុងអាជីព ត្រឹមរងជើងឯក ២លើកនៅកម្មវិធី French Open 2024 និង US Open 2020៕