(ឡុងដ៏)៖ ពីការចូលដឹកនាំក្រុមបាល់ទាត់ស្ករគ្រាប់ Everton លោក David Moyes ពេលនេះបានក្លាយជាគ្រូបង្វឹកម្នាក់ដឹកនាំក្រុមលេងក្នុងលីគអង់គ្លេស Premier League បានចំនួនលើកទី៧០០ ក្នុងអាជីពរបស់លោក ។

លោក Moyes បានក្លាយជាអ្នកចាត់ការក្រុមឈរលេខរៀងទី៣ ដែលបានដឹកនាំក្រុមលេងក្នុង Premier League បានចំនួន ៧០០ប្រកួតរួមជាមួយនឹងលោក Arsene Wenger អតីតអ្នកចាត់ការរបស់ក្លិបArsenal បានចំនួន ៨២៨ប្រកួត និងលោក Alex Ferguson អតីតអ្នកចាត់ការរបស់ក្លិប Manchester United ដឹកនាំការប្រកួតបាន ៨១០លើក ។

ការវិលមកកាន់តួនាទីអ្នកចាត់ការជាថ្មីម្តងទៀតនេះ ពីការចូលដឹកនាំ Everton បានចំនួន ២ប្រកួតដំបូងនេះ លោក David Moyes រកបានលទ្ធផលឈ្នះ១ និងចាញ់១ ខណៈក្រុមកំពុងឈរលេខ១៦ កំពុងមាន ២០ពិន្ទុ ហើយប្រកួតបន្ទាប់ជួបក្រុម Brighton & Hove Albion ដែលនេះការដឹកនាំប្រកួតទី៧០០ របស់លោក ៕