(ភ្នំពេញ)៖ ប្រេនថែក្សារសម្រស់ល្បីប្រចាំនៅសហរដ្ឋអាមេរិកមានអាយុកាលជាង១៥០ឆ្នាំ ឥឡូវនេះមានវត្តមាននៅកម្ពុជាហើយនោះគឺប្រេន Elizabeth Arden ដែលជាឧបសម្ពន្ធ័របស់ Revlon។ សូមអបអរសាទរ ដល់ការបើកសម្ពោធមជ្ឈមណ្ឌលគ្រឿងសំអាង Elizabeth Arden នៅក្នុងផ្សារទំនើបបាយ័នជាន់ទី១ នៅជិតទីស្តីការគណះ រដ្ឋមន្ត្រី។

លោកស្រី ចាន់ ភារី ដែលជាស្ថាបនិកគ្រឿងសម្អាងរ៉េវឡន នៅកម្ពុជាពេលនេះក៏បានក្លាយជាម្ចាស់សិទ្ធចែកចាយផ្តាច់មុខដោយ គ្រឿង សំអាង Elizabeth Ardenមួយបន្ថែមទៀត។

នៅក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលគ្រឿងសំអាងដំបូងគេបង្អស់ Elizabeth Arden លោកស្រី ចាន់ ភារី ជាអគ្គនាយិកា និងជាប្រធាសមាគមសហគ្រិនស្ត្រីកម្ពុជាអាណត្តិទី៥ បានប្រាប់ពីគោលបំណងលោកស្រីដែលសម្រេចចិត្តនាំយកប្រេនល្បីល្បាញពីអាមេរិកនេះមកកម្ពុ ជាក៏ព្រោះតែចង់ផ្តល់នូវភាពកាន់តែសម្បូរបែបនូវផលិតផលទាំងផ្នែកថែរក្សាស្បែកនិងតុបតែងផាត់មុខដើម្បីបំពេញតម្រូវការរបស់អតិថិជន បន្ថែមភាពស្រស់ស្អាតតាំងពីចុងសក់ដល់ចុងជើង។

លោកស្រីបានបន្តថា នេះមិនមែនជារឿងចៃដន្យនោះទេ ព្រោះលោកជំទាវបានកសាងនូវកេរ្តិ៍ឈ្មោះ ទំនុកចិត្ត និងទំនាក់ទំនងយ៉ាង ល្អប្រកបដោយគុណធម៌ជាមួយអតិថិជនអស់រយះកាលជាង២ទស្សវត្សទើបអាចមានឱកាសទទួលបាននៅសិទ្ធចែកចាយផលិតផលលំដាប់ អន្តរជាតិមួយនេះ។

ពិធីបើកសម្ពោធមជ្ឈមណ្ឌលគ្រឿងសំអាងដំបូងគេបង្អស់ Elizabeth Arden គឺធ្វើឡើងនៅ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ មានការចូលរួមគាំទ្រយ៉ាងអធឹកអធមពីភ្ញៀវកិត្តិយស និងសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកសហគ្រិនស្ត្រី អ្នកបង្កើតមាតិកា (KOLs) រួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀតផងដែលញាំងឱ្យកម្មវិធីដំណើរការទៅបានដោយរីករាយ និងមានភាពកក់ក្តៅជាទីបំផុត។

សូមជម្រាបផងដែរថា នៅក្នុងមមជ្ឈមណ្ឌលគ្រឿងសំអាងដ៏ស្រស់ត្រកាលនេះ គឺអតិថិជនអាចរកជាវនូវផលិតផលដ៏សម្បូរបែបក្រៅពី ផលិតផលរបស់ប្រេន Elizabeth Arden and Revlon និងមានផលិតផលថែរក្សាសម្រស់ស្បែក សក់ ក្រចក ព្រមទាំងមានការផ្តល់ជូនជា សេវាបន្ថែមផ្នែកសាឡននិងស្ប៉ាមុខផងដែរ៕