(ម៉ាឌ្រីដ)៖ សមាជិកថ្មីរដូវកាលនេះ Kylian Mbappe ធ្វើបាន ៣គ្រាប់ (ហែតទ្រីក) ជាលើកដំបូងក្នុងក្រុម Real Madrid ដែលបានបំបាក់ម្ចាស់ផ្ទះ Real Valladolid ៣-០ ក្នុងលីគអេស្ប៉ាញ La Liga នាយប់មិញ។

នេះមានន័យថា ប្រធានក្រុមមាន់គកបារាំងរូបនេះ បន្តរកបានគ្រាប់បាល់បើកឆាកនៅ La Liga ៥ប្រកួតជាប់ៗគ្នាតែម្តងនារដូវកាលឆ្នាំ២០២៤-២៥។

៣ពិន្ទុដោយស្រួលក្រៅដីនេះដែរ បានញាំងឱ្យការពារតំណែងជើងឯកមួយនេះ រកបាន ៤៩ពិន្ទុបន្តឈរទីកំពូលតារាងលីគ តាមរយៈនាំមុខដាច់ ៤ពិន្ទុផងដែរ បើធៀបនឹងក្រុមលេខ២ Atletico Madrid គិតត្រឹមសប្តាហ៍ទី២១ ជើងទី២ គ្រាដែលក្រុមរងជើងឯករដូវកាលមុន FC Barcelona ឈរលេខ៣ ហើយគូប្រជែង Valladolid បន្តនៅបាតតារាងដដែល។

បើងាកទៅចាប់អារម្មណ៍ក្របខណ្ឌបាល់ទាត់អឺរ៉ុប UEFA Champions League វិញ ក្រុមការពារជើងឯករបស់លោក Carlo Ancelotti ក៏ចាំបាច់ត្រូវឈ្នះម្ចាស់ផ្ទះ Brest នៅរាត្រីថ្ងៃពុធសប្តាហ៍ក្រោយ ដើម្បីធានាឱកាសបញ្ចប់ក្នុងចំណាត់ថ្នាក់ Top-8 តំបន់កៅអីឡើងវគ្គ ១៦ក្រុម ក្នុងការគេចចេញលេងជម្រុះ ២ជើងទៀត៕