(មេលបឺន)៖ កីឡាការិនីតេន្នីស Madison Keys ដែលមានគ្រូបង្វឹក Bjorn Fratangelo ត្រូវជាប្តីរបស់នាងផងនោះ បានគ្រងតំណែងជើងឯក Australian Open 2025 នៃក្របខណ្ឌ Grand Slam ជាលើកដំបូង ក្រោយផ្តួលម្ចាស់ការពារតំណែងជើងឯក Aryna Sabalenka នៅវគ្គផ្តាច់ព្រ័ត្រយប់មិញនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នាង Keys ដែលមានស្វាគមន៍ជាគ្រូបង្វឹកតាំងពីឆ្នាំ២០២៣ និងជាស្វាមីផងនោះ បានផ្តួលជើងខ្លាំងលំដាប់លេខ១ ពិភពលោកបច្ចុប្បន្ន Sabalenka ដោយលទ្ធផល ២-១ មានលំដាប់ពិន្ទុ ៦-៣ ២-៦ និង ៧-៥ នារាត្រីថ្ងៃសុក្រ ទី២៥ ខែមករា ក្រោយពេលឈានមកដល់ពានធំកម្រិតពិភពលោកជាលើកទី២ ដោយមានគម្លាតពីគ្នាជាង ៧ឆ្នាំមកនេះ។

កីឡាការិនីសញ្ជាតិអាមេរិក ដែលឈរនៅចំណាត់ថ្នាក់ ១៩ពិភពលោកផងនោះ បានឈ្នះពានក្នុងកម្រិត Grand Slam ជាលើកដំបូង ក្រៅពីកីឡាការិនី ៣រូបផ្សេងទៀត ឈ្នះជើងឯកកម្រិតពិភពលោកលើកដំបូង។

ក្នុងប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង Melbourne ប្រទេសអូស្រា្តលីនោះ កីឡាការិនីប៊ែលឡារុស វ័យ ២៥ឆ្នាំ បានបើកការនាំមុខសិតទី១ និងជាការព្យាយាមឈ្នះជើងឯកនៅ Grand Slam ជាលើកទី៣ ជាប់ៗគ្នា គិតចាប់តាំងឈ្នះ AO និង US Open កាលឆ្នាំ២០២៤ មុនពេលត្រូវបាន Keys វាយបកឈ្នះ ២សិតវិញ។

Madison Keys ក៏ជាកីឡាការិនី Tennis ដំបូងគេផងដែរ ដែលបានយកឈ្នះគូប្រជែងលេខ១ ពិភពលោក និងម្ចាស់ការពារតំណែងជើងឯកផងនោះក្នុងកម្មវិធីធំ គិតចាប់តាំងពីនាង Svetlana Kuznetsova ធ្លាប់ធ្វើបានកាលឆ្នាំ២០០៩ នៅកម្មវិធី French Open របស់បារាំង៕