(អូស្ត្រាលី)៖ ម្ចាស់តំណែងលេខ១ ពិភពលោក Jannik Sinner នៅពេលនេះបានបន្តកាន់កាប់តំណែងម្ចាស់ពានជើងឯកកីឡាវាយកូនបាល់ (Tennis) ក្នុងកម្មវិធី Australian Open 2025 ជាលើកទី២ ក្នុងអាជីពក្រោយពីបានយកឈ្នះម្ចាស់លេខ២ ពិភពលោក Alexander Zverev ក្នុងលទ្ធផល ៣សិត ៦-៣, ៧-៦, ៦-៣ ។
តាមរយៈលទ្ធលផលនេះ Jannik Sinner បានស្គាល់ការឈ្នះពានរង្វាន់កម្រិត Grand Slam ជាលើកទី៣ ក្រោយពីបានឈ្នះពាន Australian Open ២លើក និងពានកម្មវិធី US Open 2024 ។ ខណៈ Alexander Zverev នៅតែមិនអាចស្គាល់ការលើកពានជាលើកទី៣ ក្នុងអាជីព ។
ហើយ Jannik Sinner ក៏ក្លាយជាកីឡាករដែលកំពុងឈរតំណែងលំដាប់លេខ១ ពិភពលោក បានក្លាយជាកីឡាករដំបូងរបស់អ៊ីតាលី បានឈ្នះពានរង្វាន់ Grand Slam ចំនួន ៣ដង បន្ទាប់ពីអតីតកីឡាកររួមសញ្ជាតិលោក Nicola Pietrangeli ធ្វើបានតែ ២លើកក្នុងកម្មវិធី Franch Open 1959-1960 ។
ស្ថិតក្នុងកម្មវិធីដណ្តើមពានផ្នែកនារី Australian Open 2025 កីឡាការិនីតេន្នីស Madison Keys ដែលមានគ្រូបង្វឹកជាស្វាមី បានគ្រងតំណែងជើងឯកនៃក្របខណ្ឌ Grand Slam ជាលើកដំបូងក្នុងអាជីព ក្រោយផ្តួលម្ចាស់ការពារតំណែងជើងឯក Aryna Sabalenka និងជាលេខ១ ពិភពលោក នៅវគ្គផ្តាច់ព្រ័ត្រផងដែរ ៕