(ភ្នំពេញ)៖ ការរស់នៅរបស់យើងសព្វថ្ងៃ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយប្រព័ន្ធអ៊ីនធឺណិត។ ប្រព័ន្ធអ៊ីនធឺណិតពិតជាបានផ្ដល់គុណប្រយោជន៍ជាច្រើននៅក្នុងសម័យឌីជីថល តែទន្ទឹមនឹងនេះ វាក៏អាចបង្កហានិភ័យនានាទៅកាន់អ្នកប្រើប្រាស់ផងដែរ។
ដោយឃើញពីតម្រូវការដ៏សំខាន់នេះ ក្រុមហ៊ុន Smart ទើបនឹងបានដាក់ដំណើរការសេវាកម្មដ៏ថ្មីស្រឡាងមួយ គឺ «Smart Cybersecurity Add-On» ដែលជាសេវាកម្មថ្មីសម្រាប់ជាជំនួយក្នុងការជូនដំណឹងសុវត្ថិភាពលោកអ្នក និងក្រុមគ្រួសារលោកអ្នកពីហានិភ័យលើប្រព័ន្ធអ៊ីនធឺណិត។ អតិថិជន Smart ដែលភ្ជាប់គម្រោងនេះជាលើកដំបូង នឹងអាចទទួលបានការផ្ដល់ជូនសេវាកម្មនេះឥតគិតថ្លៃសម្រាប់រយៈពេល ៣០ថ្ងៃដំបូង។
ការប្រើប្រាស់ Smart Cybersecurity Add-On គឺពិតជាមានសារៈសំខាន់ណាស់។ រាល់ការចុច (Click) ការស្វែងរក (Search) និងសកម្មភាពផ្សេងៗទៀតនៅលើប្រព័ន្ធអ៊ីនធឺណិត គឺពិតជាអាចធ្វើឱ្យអ្នកប្រើប្រាស់ទូទៅអាចនឹងទទួលបានផលប៉ះពាល់ដោយមិនបានដឹង មិនថាតាមរយៈ តំណភ្ជាប់ (Link) ក្លែងបន្លំ តំណភ្ជាប់ដែលគ្មានសុវត្ថិភាព ការបំពានទិន្នន័យសំខាន់ៗមានដូចជាលេខទូរសព្ទ និងអ៊ីម៉ែល និងមាតិកាអនឡាញមិនសមរម្យជាដើម។
មុខងារពិសេសទាំង 3 របស់សេវាកម្ម «Smart Cybersecurity» រួមាន៖
១. មុខងារសុវត្ថិភាពតាមអ៊ីនធឺណិត (Secure Browsing)៖ ជាមុខងារ ដែលជូនដំណឹងពេលលោកអ្នកចុចតំណភ្ជាប់ ឬហៅថា Link ណាមួយដែលគ្មានសុវត្ថិភាព សម្រាប់លេខទូរសព្ទចំនួន ១លេខ
២.មុខងារជូនដំណឹងអំពីការបំពានទិន្នន័យផ្ទាល់ខ្លួន (Data Breach Alert)៖ ជាមុខងារ ដែលជូនដំណឹងពេលព័ត៌មានផ្ទាល់ខ្លួនដែលសំខាន់ៗរបស់អ្នកដូចជា លេខទូរសព្ទ និងអ៊ីម៉ែលត្រូវបានបែកធ្លាយ ឬលួចយកដោយក្រុម Hacker ទៅកាន់លេខទូរសព្ទចំនួន ១លេខ និងទៅកាន់អ៊ីម៉ែលចំនួន ៩អ៊ីម៉ែល
៣.មុខងារកំណត់ប្រភេទមាតិកា (Content Filtering)៖ ជាមុខងារ ពិសេសក្នុងការកំណត់មាតិកាដែលអាចរារាំងការចូលប្រើប្រាស់គេហទំព័រឬកម្មវិធីមិនសមរម្យ ខុសច្បាប់ មាតិកាសម្រាប់មនុស្សពេញវ័យ អំពើហិង្សា ឬសម្ភារៈដែលអាចបង្កគ្រោះថ្នាក់ផ្សេងទៀង ដូចជា ការកម្សាន្ដ មាតិកាសម្រាប់យុវវ័យ ឧក្រិដ្ឋកម្ម មាតិកាដែលផ្តល់ការផ្សព្វផ្សាយពាណិជ្ជកម្មរំខាន សម្រាប់លេខទូរសព្ទចំនួន ១លេខ
សេវាកម្ម Smart Cybersecurity Add-On មានតម្លៃត្រឹម 30 សេនក្នុងមួយសប្តាហ៍ ឬ 60 សេនក្នុងមួយខែ ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខងារទាំង 3 ខាងលើនេះ។
រាល់អតិថិជនរបស់ Smart អាចភ្ជាប់ សេវាកម្ម Smart Cybersecurity Add-On តាមរយៈស្មាតណាស់អេបឥឡូវនេះ។ ជ្រើសរើស Smart Cybersecurity ដើម្បីជាជំនួយដល់ការជូនដំណឹងសុវត្ថិភាពលោកអ្នក និងក្រុមគ្រួសារលោកអ្នកពីហានិភ័យលើប្រព័ន្ធអ៊ីនធឺណិត។
បន្ថែមពីនេះ អតិថិជនដែលកំពុងភ្ជាប់នូវគម្រោង Smart ល្អ! ដាតា ១០ នឹងទទួលបាននូវមុខងារ Cybersecurity បន្ថែមដោយឥតគិតថ្លៃផងដែរ។
ក្រុមហ៊ុន Smart បានបង្ហាញពីសមិទ្ធផល និងការយកចិត្តទុកដាក់របស់ខ្លួនលើទិន្នន័យនិងឯកជនភាពរបស់អតិថិជន និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាផលប្រយោជន៍ដល់សង្គមកម្ពុជាផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនបានទទួលនូវពានរង្វាន់ «Technology Leader Award» ពីកម្មវិធី ESG Contest and Awards Gala Dinner ពី EuroCham ដែលប្រព្រឹត្តឡើងក្រោមកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លើសពីនេះទៅទៀត ក្រុមហ៊ុន Smart Axiata ក៏ទទួលបាននូវវិញ្ញាបនប័ត្រ ISO 27001 សម្រាប់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពព័ត៌មានរបស់ខ្លួន (ISMS) ដែលជាស្តង់ដារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ការការពារទិន្នន័យ និងសុវត្ថិភាពអនឡាញផងដែរ៕