(ឡុងដ៍)៖ ក្រោយបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលទាំង ៣៦ក្រុមនាយប់មិញនេះ រកបាន ៨ក្រុមកក់កៅអីឡើងវគ្គ ១/៨ នៃកម្មវិធីពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2024-25 នៅពេលអង់គ្លេសមានដល់ទៅ ៣ក្រុមច្រើនជាងគេ។

ទាំង ៣ក្រុមមកពីលីគ Premier League នោះរួមមាន ហង្សក្រហម Liverpool កាំភ្លើងធំ Arsenal និង Aston Villa បន្ទាប់ពីធ្វើបានល្អ ក្នុងចំណោម ៨ប្រកួតនាពេលកន្លងមក លើកលែងតែ Manchester City អតីតជើងឯក UCL លើកដំបូងកាលឆ្នាំ២០២៣ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២២ ត្រូវលេងជម្រុះ ២ជើងបន្តទៀត។

ជាការកត់សម្គាល់ទាំង ៨ក្រុមដែលបានឡើងឈរចាំមុនវគ្គ ១៦ក្រុមនៃ មានតែ ៤ក្រុមប៉ុណ្ណោះធ្លាប់ឈ្នះជើងអឺរ៉ុប UCL មានដូចជា Liverpool, Barcelona, Inter Milan និង Aston Villa ខណៈក្រុមផ្សេងទៀត Arsenal, Lille, Atletico Madrid និង Bayer Leverkusen មិនដែលលើកពានសោះ អស់ណាសត្រឹមរងជើងឯក។

គួរបញ្ជាក់ផងថា សម្រាប់ក្រុមស្ថិតនៅចំណាត់ថ្នាក់ពីលេខ៩ ដល់លេខ២៤ ត្រូវលេងជម្រុះជុំទី២ ចំនួន ២ជើងទៀតនាខែកុម្ភៈ ក្នុងការប្រជែងកៅអីឡើងទៅបង្រ្គប់វគ្គ ១៦ក្រុមដែលនឹងចាប់ផ្តើមប្រកួតនៅដើមខែមីនា ឆ្នាំ២០២៥ ខាងមុខ៕