(វ៉ាស៊ីនតោន)៖ កម្មវិធីតេន្នីស US Open 2025 ក្នុងក្របខណ្ឌកំពូល Grand Slam នឹងមានរយៈពេលប្រកួតប្រជែង ១៥ថ្ងៃ ពោលគឺចាប់ពីឆ្នាំនេះតទៅ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា US Open របស់អាមេរិកមួយនេះ នៅថ្ងៃចុងសប្តាហ៍ជាលើកដំបូងរបស់ខ្លួននៅឯទីលាន Flushing Meadows នាថ្ងៃអាទិត្យ ទី២៤ ខែសីហា និងបញ្ចប់ទៅវិញនាថ្ងៃអាទិត្យដូចគ្នា ទី០៧ ខែកញ្ញា ឆ្នាំ២០២៥។
វាបានក្លាយជាកម្មវិធីក្នុង Grand Slam ចុងក្រោយគេ ដែលបានប្រកាសចាប់ផ្តើមប្រកួតចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍ ក្រោយពេល Australian Open របស់អូស្រ្តាលីមានរយៈពេល ១៥ថ្ងៃ បានប្រកាសចាប់ផ្តើមថ្ងៃអាទិត្យកាលឆ្នាំ២០២៤ បន្ទាប់ពី French Open របស់បារាំង បានធ្វើមុនគេចាប់តាំងពីឆ្នាំ២០០៦។
ដោយឡែក ចំណែកឯ Wimbledon របស់អង់គ្លេសវិញ ក្នុងចំណោមកម្មវិធីធំទាំង ៤របស់ Grand Slam នៅតែបន្តចាប់ផ្តើមលេងចាប់ពីថ្ងៃចន្ទដដែល។
កន្លងមក Australian Open បានទទួលយកការសម្រេចនេះ ដែលប្រើប្រាស់ ១៥ថ្ងៃ ក្នុងការប្រកួតប្រជែង គឺដើម្បីកាត់បន្ថយ នៃការប្រកួតផ្សេងៗឈានដល់យប់ជ្រៅពេញ និងគម្លាតរវាងការប្រកួតនីមួយៗផងដែរ៕