(អឺរ៉ុប)៖ ក្រុមការពារតំណែងជើងឯកលីគអឺរ៉ុប UEFA Championship រដូវកាលមុន Real Madrid ត្រូវជួបក្រុម Manchester City ក្នុងប្រកួតវគ្គជម្រុះ Knockout phase play-off ឬជាវគ្គដណ្តើមកៅអីឈានទៅវគ្គ ១៦ក្រុមក្នុងទម្រង់លេងថ្មី ដែលក្លាយជាជំនួបដ៏ជក់ចិត្តក្នុងនាមជាក្រុមម្ចាស់ជើងឯក ២រដូវកាលមុន ក្រោយការចាប់ឆ្នោតធ្វើឡើងនៅទីក្រុង Nyon ប្រទេសស្វីស ។

ស្ថិតក្នុងវគ្គ ១៦ក្រុមនេះ ក្រុម Liverpool ជើងឯករដូវកាល២០១៨-១៩ នឹងក្រុម FC Barcelona ត្រូវឈរចាំជួបក្រុមឈ្នះរវាងក្រុមក្លិប Brest និង PSG ដើម្បីឈានទៅវគ្គចាប់ឆ្នោតវគ្គ ១៦ក្រុម នឹងរៀបចំធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈខាងមុខនេះ ។

សូមជម្រាបផងថា ទាំងក្រុម Real Madrid និង Man City ការបន្តប៉ះគ្នាក្នុងវគ្គដណ្តើមកៅអីវគ្គ ១៦ក្រុមនេះ ក្រោយពេលពួកគេបានបរាជ័យពីការប្រកួតវគ្គ ៣៦ក្រុម ដោយបញ្ចប់ត្រឹមការឈរលេខរៀងទី១១ និង២២ ក្នុងការប្រកួតនៃទម្រង់លេងថ្មីរបស់លីគអឺរ៉ុបនេះ ។

សម្រាប់វគ្គជម្រុះនេះដែរ នឹងត្រូវលេងពីរជើង ដោយជើងទី១ នឹងលេងនៅថ្ងៃទី១១ និងថ្ងៃទី១១ ខែកុម្ភៈ ហើយជើងទីពីរនឹងលេងនៅថ្ងៃទី១៨ និង១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ។

ខណៈការប៉ះគ្នារវាង Real Madrid និង Man City ក្នុងវគ្គ Knockout phase play-off នឹងមានកីឡាករឆ្នើម Erling Haaland និង Jude Bellingham អតីតមិត្តរួមក្រុមជាមួយគ្នានៅក្លិប Dortmund នឹងត្រូវប្រជែងគ្នានៅថ្ងៃទី១២ ខែកុម្ភៈនេះ ដ្បិតក្រុមអធិរាជស ត្រូវឆ្លងកាត់ Atletico Madrid ក្នុងលីគ La Liga ខណៈ Man City ក៏ត្រូវឆ្លងកាត់ពាន FA Cup ជួបក្រុម Leyton Crient ពីជុំទី៤ រួចសិនផងដែរ ។