(អេស្ប៉ាញ)៖ រឿងក្តីរបស់អតីតប្រធានបាល់ទាត់អេស្ប៉ាញ Luis Rubiales នឹងត្រូវកាត់ទោសពីថ្ងៃច័ន្ទ ដែលធ្វើឡើងនៅឯតុលាការជាប់ខ្ពស់នៃទីក្រុង Madrid ក្នុងករណីទង្វើថើបរបស់គាត់ទៅលើសមាជិកនារីក្នុងក្រុមម្ចាស់ជើងឯក Women’s World Cup 2023 កីឡាការិនី Jenni Hermoso នៅចំពោះមុខអ្នកទស្សនាជាច្រើននាក់ ។ ដែលមានការបង្កឱ្យមានប្រតិកម្មជាប្រឆាំងលើការបំពានរូបរាងកាយនារី ។

លោក Rubiales ដែលមានវ័យ ៤៧ឆ្នាំត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ ហើយបន្ទាប់មានការប៉ុនប៉ងបង្ខំឱ្យកីឡាការិនី Hermoso មានអាយុ ៣៤ឆ្នាំ ឱ្យប្រកាសថា នោះជាការថើបដោយមានការយល់ព្រម ខណៈលោកក៏មានការបដិសេធចំពោះការចោទប្រកាន់ទាំងនោះ ។

ជាមួយរឿងក្តីរបស់លោក Rubiales ក្នុងនោះអតីតគ្រូបង្វឹកក្រុមជម្រើសជាតិនារី Jorge Vilda និងអតីតប្រធានផ្នែកកីឡារបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) Albert Luque ហើយនិងអតីតប្រធានផ្នែកទីផ្សាររបស់ (RFEF) Ruben Rivera ក៏កំពុងស្ថិតក្រោមការកាត់ទោសចំពោះតួនាទី ដែលត្រូវបានគេសង្ស័យថា មានជាប់ក្នុងការដាក់សម្ពាធលើកីឡាការិនី Hermoso ផងដែរ ។

សូមជម្រាបផងថា លោក Rubiales បានបាត់បង់ការងារបន្ទាប់ពីការសើបអង្កេត ជាមួយបដិសេធមិនព្រមលាលែងពីតំណែង ហើយនៅក្នុងខែតុលា ឆ្នាំ២០២៣ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានចេញការហាមប្រាមនៅរាល់សកម្មភាពទាំងឡាយដែលទាក់ទងនឹងកីឡាបាល់ទាត់អស់រយៈពេល ៣ឆ្នាំ ៕