(អូស្ត្រាលី)៖ លីគបាល់ឱប Rugby Australia ត្រៀមនឹងចុះហត្ថលេខាលើការបន្តរយៈពេល ៥ឆ្នាំបន្ថែម ចំពោះកិច្ចព្រមព្រៀងលើសិទ្ធិចាក់ផ្សាយ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណ ១២៩លានដុល្លារ ជាមួយនឹង Nine Entertainment ជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍ ។

ខណៈប្រសិនបើបានបញ្ចប់កិច្ចព្រមព្រៀងនេះ វានឹងស្ថិតក្នុងកិច្ចសន្យាដំណើរការពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០៣០ ដោយទទួលយកការប្រកួតកីឡាបាល់ឱបកម្រិតពិភពលោកផ្នែកបុរស Rugby World Cup នៅឆ្នាំ២០២៧ ហើយនឹងនៅការប្រកួតបាល់ឱបផ្នែកនារី នៅឆ្នាំ២០២៩ ៕