(ភ្នំពេញ)៖ ក្រុមហ៊ុន Royal Enfield បានដាក់លក់ម៉ូតូស៊េរីទំនើបបំផុតរបស់ខ្លួន Royal Enfield Guerrilla 450 នៅក្នុងប្រទេសកម្ពុជា។ ម៉ូឌែល Guerrilla 450 ត្រូវបានបង្កើតឡើង ដើម្បីបង្ហាញពិភពលោកពីអ្វីដែល roadsters មានល្បឿនលឿន ងាយស្រួលជិះ និងអារម្មណ៍រំភើបញាប់ញ័រនៅក្នុងការបើកបរ។
រចនាឡើងយ៉ាងយកចិត្តទុកដាក់ ម៉ត់ចត់ ដើម្បីឆ្លើយតបទៅនឹងបទពិសោធន៍ជិះម៉ូតូដែលអ្នកបើកបរត្រូវការ ម៉ូតូ Guerrilla 450 នេះ គឺជាម៉ូតូដែលកម្លាំងខ្លាំង ងាយស្រួលជិះ និងទំនើប ដែលនឹងផ្ដល់នូវភាពរីករាយពិតប្រាកដសម្រាប់អ្នកបើកបរគ្រប់ពេល គ្រប់កាលៈទេសៈ មិនថាពេលស្ទះចរាចរណ៍ ពេលជិះកម្សាន្ត ឬ ពេលបើកបរនៅលើផ្លូវវែងឆ្ងាយ។
Guerrilla 450 គឺជាម៉ូតូដែលបង្កប់នូវចរិតលក្ខណៈប្លែកពីគេ និងអង់អាច ប្រៀបដូចទៅនឹងផ្លូវដំណើរដ៏ពិសេសរបស់ Royal Enfield ក្នុងការកសាងម៉ូតូដែលឈានមុខគេ។
និយាយអំពី Guerrilla 450 លោក Anuj Dua, ប្រធានអាជីវកម្មសម្រាប់តំបន់ APAC - Royal Enfield បាននិយាយថា «Guerrilla 450 គឺពិតជាស្រស់ស្អាត និងជាការផ្លាស់ប្ដូរ ដ៏ឥតខ្ចោះនៃ Roadster។ នៅពេលដែលយើងចាប់ផ្តើមជាមួយនឹងផ្លេតហ្វម Sherpa 450 យើងបានគិតគូរអំពី adventure tourer និង superlative roadster ដែលនឹងក្លាយ ទៅជាម៉ូឌែល ម៉ូតូមួយរបស់ Royal Enfield ដែលប្លែកពីគេ»។
លោកបន្ដថា «Guerrilla 450 គឺជាប្រភេទ roadster ដែលពោរពេញទៅដោយភាពជឿជាក់ហើយ Guerrilla ត្រូវបានអភិវឌ្ឍស្របជាមួយនឹងភ្នំហិមាល័យ និងត្រូវបានកែប្រែឱ្យមានភាព ល្អឥតខ្ចោះ សម្រាប់ការបើកបរក្នុងទីក្រុង ក៏ដូចជាការជិះកម្សាន្តពេលចុងសប្តាហ៍នៅលើផ្លូវបត់បែនច្រើន។ ម៉ូតូនេះពិតជាធ្វើឱ្យអ្នកកាន់តែអភិវឌ្ឍខ្លួនបានល្អ ហើយធ្វើឱ្យអ្នកកាន់តែមាន ទំនុកចិត្ត ក្នុងនាមជាអ្នកបើកបរ។ យើងមានទំនុកចិត្តថា អ្នកបើកបរនឹងមានពេលវេលាដ៏អស្ចារ្យពិតប្រាកដជាមួយម៉ូតូនេះ ដោយសារតែទម្រង់ក្នុងការអង្គុយបើកបរ ការគ្រប់គ្រងដ៏អស្ចារ្យ និងដំណើរការម៉ាស៊ីន។ ពិសេសជាងនេះទៅទៀតនោះ ម៉ូតូនេះ មានភាពបត់បែនខ្ពស់ និងរូបរាងស្អាតមែនទែនដែលស័ក្កសមក្នុងការជិះប្រចាំថ្ងៃ»។
* The All-Roadster
Guerrilla 450 premium roadster ត្រូវបានបង្កើតឡើងតម្រូវទៅតាមផ្លូវកៅស៊ូគ្រប់ប្រភេទ ហើយជាមួយនឹងម៉ាស៊ីន Sherpa 452cc ដ៏ខ្លាំងក្លា រួមជាមួយតួដែកប្រភេទ spar tubular រួមទាំងការរក្សាជំហរបានល្អ ទោះជិះត្រង់ធម្មតា ឬ បត់កោង ម៉ូតូ Guerrilla 450 ពិតជាដូចទៅនឹង OG Roadster ណាស់។ លើសពីនេះ ការរចនាទម្រង់អង្គុយ រួមទាំងដំណើរការ ដ៏ខ្លាំងក្លារបស់ម៉ូតូនេះ ផ្ដល់នូវភាពបត់បែនបានល្អមែនទែន ហើយធ្វើឱ្យការបើកបរមានភាពសប្បាយរីករាយ បើទោះបីជាការបើកបរក្នុងស្ថានភាពផ្លូវតូចចង្អៀត ផ្លូវក្នុងក្រុងខ្វាត់ខ្វែង ពេលស្ទះចរាចរណ៍ ឬក៏ផ្លូវដំណើរកម្សាន្តផ្លូវវែងឆ្ងាយនោះទេ ក៏មិនជាបញ្ហាសម្រាប់ Guerilla ហើយធ្វើឱ្យការបើកបរដូចទៅនឹង ‘all-roadster’ យ៉ាងពិតប្រាកដ។
* GRR - More growl for the prowl
Guerrilla 450 ត្រូវបានបំពាក់ដោយម៉ាស៊ីន Sherpa ស៊ីឡាំងតែមួយ 452cc ដែលថ្មី និងទំនើប ហើយត្រូវបានវិស្វកម្មឡើងសម្រាប់ដំណើរការដ៏ខ្លាំងក្លា និងមានថាមពលរបស់ roadster។ ប្រព័ន្ធផ្ទេរថាមពលនេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងម៉ូតូផ្សងព្រេង Himalayan 450 ដែលបានឈ្នះពានរង្វាន់ ហើយចាប់តាំងពីពេលនោះមក បានទទួលការកោតសរសើរយ៉ាងខ្លាំង។ បំពាក់ដោយការដំឡើង DOHC 4-valve, Guerrilla 450 ផ្តល់នូវកម្លាំង 40 PS គួរឱ្យចាប់អារម្មណ៍នៅ 8,000 rpm និង 40 NM នៃកម្លាំងបង្វិលជុំខ្ពស់បំផុតនៅ 5,500 rpm ច្រើនជាង 85% នៃកម្លាំងបង្វិលជុំនេះដែលមានចាប់ពី 3000 rpm។
ចំណែកឯ ប្រព័ន្ធត្រជាក់ របស់ម៉ូតូនេះ បំពាក់ដោយស្នប់ទឹករួមបញ្ចូលគ្នា, សំបុកអ៊ែរភ្លោះ, បូមមុខដែលធានាបាននូវការគ្រប់គ្រងសីតុណ្ហភាពល្អបំផុត សម្រាប់ដំណើរការខ្ពស់បំផុតក្នុងស្ថានភាពណាមួយ។ លើសពីនេះទៅទៀត ប្រអប់លេខ ៦ល្បឿន រួមជាមួយហ្វ្រាំងឌីស ធ្វើការបើកបរក្នុងល្បឿនលឿនកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពថែមមួយកម្រិតទៀត ដែលនេះធ្វើឱ្យ Guerrilla 450 ក្លាយជាសក្ខីភាពពិតចំពោះស្មារតីច្នៃប្រឌិត និងឧត្តមភាពវិស្វកម្មរបស់ Royal Enfield ។
* Return of the Real Roadster
Guerrilla 450 ពោរពេញទៅដោយ ភាពវៃឆ្លាត សភាវគតិ និងអារម្មណ៍ ដោយម៉ូតូនេះត្រូវបានរចនាឡើងជាមួយនឹងកែបដែលមានពូកជាប់គ្នាខ្ពស់ផ្នែកខាងក្រោយ , ធុងសាំងចំណុះ 11លីត្រ ,ចង្កៀងមុខ LED , ចង្កៀងក្រោយបំពាក់ភ្លើងប្រដេញច្រើនគ្រាប់ និងបំពង់ស៉ីម៉ាំងកាត់បន្ថយសម្លេង។ លើសពីនេះ ជាមួយការរចនាដ៏ល្អឥតខ្ចោះនូវទម្រង់អង្គុយ និងគុណភាពនៃការបង្កើតឡើងដែលមានកម្រិតខ្ពស់ Guerrilla 450 ប្រកួតប្រជែងនឹងបទដ្ឋាន ដោយនាំមកនូវវិធីសាស្រ្តថ្មីសម្រាប់ការជិះម៉ូតូ។
* Intuitive Riding Ergonomics
ទម្រង់អង្គុយនៅលើម៉ូតូ Guerrilla 450 ត្រូវបានរចនាឡើងផ្ដោតសំខាន់ទៅលើការជិះដែលផ្ដល់ផាសុកភាពជាមួយនឹងស្ទីលជិះផ្សេងៗគ្នា ដែលនេះនឹងអនុញ្ញាតឱ្យអ្នកបើកបរ អាចគ្រប់គ្រងម៉ូតូបានល្អ មិនថាពេលបើកលឿន ឬ ពេលជួបឧបសគ្គ។ បន្ថែមពីនេះ ភាពស៊ីគ្នារវាងកៅអី និងឈ្នាន់ដាក់ជើង ធ្វើឱ្យទម្រង់ការជិះរក្សាជំហបានល្អ ហើយជាមួយនឹងតួ dynamic ធ្វើឱ្យម៉ូតូ Guerrilla 450 ស្រាល ស្រួលគ្រប់គ្រង និងងាយស្រួលបត់បែន។ បូមមុខទំហំ 43mm និងតំណភ្ជាប់ mono-shock នៅផ្នែកខាងក្រោយ កាន់តែបង្កើនទំនុកចិត្តដល់អ្នកបើកបរ និងធ្វើឱ្យកាន់តែមានផាសុកភាព។ សំបកកង់មុខ និងក្រោយ ទំហំ 17អ៉ីញ និងទំហំកង់ 1440 mm នឹងជួយរក្សាលំនឹងបានល្អ ហើយការគ្រប់គ្រងក្នុងការបើកបរក៏ឥតខ្ចោះ ឯសន្ទះល្បឿនក៏ស្ទុះលឿនដែរ។
* Switch moods. Switch Modes
ម៉ូតូ Guerrilla 450 ផ្តល់នូវបទពិសោធន៍បើកបរយ៉ាងស្វាហាប់ ដែលតម្រូវតាមអ្វីដែលអ្នកបើកបរចង់បាន ដោយសារប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន (EMS) និងបច្ចេកវិទ្យា ride-by-wire។ លើសពីនេះទៅទៀត ជាមួយនឹងមុខងារ Performance Mode និង Eco Mode អ្នកបើកបរ អាចផ្លាស់ប្តូរការបិទបើកឱ្យសមស្របនឹងអារម្មណ៍ និងលក្ខខណ្ឌនៃការជិះម៉ូតូរបស់ពួកគេ មិនថាការបើកបរលើផ្លូវក្នុងទីក្រុងដែលមានភាពអ៊ូអរ ឬការបើកបរលើផ្លូវបត់បែន និងផ្លូវនៅតាមជនបទនោះទេ ម៉ូតូនេះនឹងធ្វើឱ្យអ្នកបើកបរមានអារម្មណ៍ សប្បាយរីករាយគ្រប់ពេលធ្វើដំណើរ។
* Enabled by technology, not defined by it
Guerrilla ប្រភេទខ្ពស់ និងមធ្យម បំពាក់មកជាមួយកុងទ័រ Tripper Dash ថ្មី ទំហំ 4 អ៉ីញ ងាយស្រួលប្រើ និងផ្ដល់នូវអត្ថប្រយោជន៍ច្រើនមែនទែនសម្រាប់ការបើកបរ។ វាផ្ដល់នូវព័ត៌មានសំខាន់ៗហើយត្រឹមត្រូវ ដល់អ្នកបើកបរ។ map navigation ដំណើរការដោយ Google Maps ជាមួយនឹងការណែនាំជាសំឡេងជាង 120 ភាសា Guerrilla 450 ធានាបាននូវការធ្វើដំណើរប្រកបដោយភាពរលូន មិនថាលើផ្លូវដែលអ្នកធ្លាប់ស្គាល់ ឬ ផ្លូវថ្មី។ អ្នកបើកបរក៏អាចអាចជ្រើសរើសរវាងអេក្រង់ analog និង digital ដោយមានជម្រើស dark mode ដែលសមស្របគ្រប់ស្ថានភាពទាំងអស់។ លើសពីការរុករក អ្នកបើកបរក៏អាចគ្រប់គ្រងទៅលើតន្ត្រី ការព្យាករណ៍អាកាសធាតុ និងព័ត៌មានពីម៉ូតូរបស់ខ្លួន ដោយ Tripper Dash នេះ ត្រូវបានគាំទ្រដោយកម្មវិធី Royal Enfield ។
* Royal Enfield GMA and Apparel
សំរាប់ម៉ូតូ Guerrilla 450 ក៏មានគ្រឿងបន្លាស់ដែរ (GMA) ហើយគ្រឿងបន្លាស់ទាំងនេះ ត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ការឌីហ្សាញកាន់តែស្អាត និងមានមុខងារច្រើន។ គ្រឿងបន្លាស់ទាំងនោះ ត្រូវបានបំផុសគំនិតដោយ Urban និង Flat-Track themes ក្នុងរួមមាន៖ របាំងដែកការពារម៉ាស៊ីនទំហំធំ ,សន្ទះការពារបាតក្រោម, កែបបន្ថែមដែលមានបូកទន់ និងផាសុកភាព, របាំងការពារខ្យល់ពណ៌ខ្មៅដែលផ្ដល់នូវបទពិសោធន៍ក្នុងការបើកបរថ្មី។ លើសពីនេះ អ្នកអាចជ្រើសរើសបន្ថែមកែបសាកួរវែង , កញ្ចក់ចុងរបាហ្គែរ, របាំងខ្មៅ halcyon និងស៊ុមការពារចង្កៀងពណ៌ខ្មៅ ដែលជំនួយដល់ការបើកបរ និងលើកសម្រស់ម៉ូតូឱ្យកាន់តែស្អាត។ Guerrilla 450 ក៏បានភ្ជាប់មកជាមួយកាបូបវ៉ាលីដ៏ស្រស់ស្អាតនៅកាងខាងក្រោយ ងាយស្រួលដល់ការព្រេងនៅជាយក្រុងផងដែរ។
ចំណែកសំលៀកបំពាក់សម្រាប់ Guerrilla 450 តំណាងឱ្យការទទួលយករបស់ Royal Enfield លើវប្បធម៌ម៉ូតូនៅទីក្រុង។ អាវយឺត មួក និងមួកការពារ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីទាក់ទាញដល់អ្នកបើកបរវ័យក្មេង។ ជាមួយនឹងការចេញលក់ Guerrilla 450 Roadster ក្រុមហ៊ុន Royal Enfield បានបង្ហាញនូវអាវ Crossroader ថ្មី ដែលជាអាវសម្រាប់អ្នកបើកបរដំបូងបង្អស់របស់ប្រទេសឥណ្ឌា ជាមួយនឹង Titanium 100%។ អាវធំនេះ ផ្តល់នូវលំហូរខ្យល់ដ៏ល្អឥតខ្ចោះ ធ្វើឱ្យអ្នកបើកបរមានអារម្មណ៍ថា មានផាសុកភាព និងភាពស្រស់ស្អាត ក្នុងពេលធ្វើដំណើរ។
នៅក្នុងប្រទេសកម្ពុជា Guerrilla 450 នឹងដាក់លក់ 2 ប្រភេទគឺ Dash និង Flash រួមជាមូយជម្រើស 2 ។ Dash មកជាមួយពណ៌ Playa Black ហើយដាក់លក់ក្នុងតម្លៃ 4,XXX ដុល្លារ។ ចំណែកឯ Flash មាន 2 ពណ៌សម្រាប់ជ្រើសរើស រួមមាន៖ Yellow Ribbon និង Brava Blue ក្នុងតម្លៃ 4,XXX ដុល្លារ។ ជាមួយគ្នានេះដែរ Royal Enfield ក៏បានបើកដំណើរការ 'កម្មវិធីធានាគ្មានព្រំដែន' ជាមួយ Guerrilla 450 ផងដែរ។
គំនិតផ្តួចផ្តើមនេះ មានគោលបំណងផ្តល់ឱ្យអ្នកបើកបរនូវសេរីភាពក្នុងការជិះកាន់តែច្រើន និងរុករកដោយគ្មានដែនកំណត់លើម៉ូតូ Royal Enfield របស់ពួកគេ ដែលគាំទ្រដោយបណ្តាញទូលំទូលាយនៃមជ្ឈមណ្ឌលសេវាកម្ម 3000+ នៅទូទាំងជាង 70 ប្រទេសជុំវិញពិភពលោក៕