(ឡុងដ៍)៖ តោខៀវ Chelsea បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាង Premier League ជាបណ្តោះអាសន្នវិញប្រចាំសប្តាហ៍ទី២៤ ជើងទី២ ក្រោយពេលវាយបកឈ្នះញញួរធំ West Ham United ក្នុងលទ្ធផល ២-១ នាយប់មិញនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា វាជាការស្វាគមន៍អតីតគ្រូបង្វឹករបស់ពួកគេ គឺ Graham Potter ពីការវិលត្រឡប់ទៅកាន់ទឹកដី Stamford Bridge ក្នុងនាមអ្នកចាត់ការទូទៅរបស់ញញួរធំ West Ham។

វាក៏ជាឱកាសល្អផងដែរសម្រាប់ Chelsea ដែលព្យាយាមរកបាន ៣ពិន្ទុក្នុងផ្ទះរបស់ខ្លួន បន្ទាប់ពីគូប្រជែងលេខរៀង Manchester City និង Newcastle United បានរងបរាជ័យកាលពីចុងសប្តាហ៍មុន នៅពេលក្រុមភ្ញៀវបានបើកការនាំមុខ ១គ្រាប់មុនចុងវគ្គទី១ ដោយកីឡាករ Jarrod Bowen មុនពេលខ្សែការពាររបស់ពួកគេ Aaron Wan-Bissaka បានធ្វេសប្រហែសចូលទីខ្លួនឯងនៅ ១០នាទីបន្ទាប់ ពេល Petro Neto រកគ្រាប់តាមស្មើ ១-១ ឱ្យក្រុមរបស់លោក Enzo Maresca។

តាមរយៈលទ្ធផលនេះដែរ បានញាំងឱ្យ Chelsea ដណ្តើមបានចំណាត់ថ្នាក់លេខ៤ ជាមួយនឹង ៤៣ពិន្ទុក្នុងដៃ នាំមុខ ២ពិន្ទុពីក្រុមលេខ៥ Man City គ្រាដែល West Ham ធ្លាក់ទៅឈរលេខ១៥ និងមានតែ ២៧ពិន្ទុប៉ុណ្ណោះ៕