(ព័រទុយហ្គាល់)៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានលើកឡើងនៅចំណាប់អារម្មណ៍របស់ខ្លួនថា «មនុស្សគ្រប់គ្នាអាចចូលចិត្ត Lionel Messi ឬ Diego Maradona ខ្ញុំពិតជាមានការគោរព ខ្ញុំជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ ខ្ញុំមិនបានឃើញអ្នកណាល្អជាងខ្ញុំទេ» ។ នេះបើតាមការលើកឡើងក្នុងបទសម្ភាសន៍ផ្តាច់មុខនៅកម្មវិធី El Chiringuito TV ។

Ronaldo ថែមទាំងបង្ហើបទាក់ទងការចូលរួមជាមួយក្លិប FC Barcelona ដែលខ្សែប្រយុទ្ធលើកឡើងអំពីចំណុចល្អរបស់ខ្លួនថា «ខ្ញុំជាអ្នកទាត់បាល់ហ្វ្រីឃីកបានល្អ ខ្ញុំរហ័ស ខ្ញុំខ្លាំង ខ្ញុំលោតបានខ្ពស់» បាននិយាយថា រូបលោកក៏ធ្លាប់ជិតអាចចូលរួមជាមួយ Barca នៅពេលដែលកំពុងលេងជាមួយក្លិប Sporting Lisbon ផងដែរ។

ទាក់ទងជាមួយ Lionel Messi រូបលោកបានលើកឡើងថា «ខ្ញុំមានទំនាក់ទំនងល្អជាមួយ Messi សង្ឃឹមថា យើងនឹងឃើញលេខរបស់ពួកយើងម្ដងទៀត ប៉ុន្តែខ្ញុំមើលឃើញថាវាពិតជាពិបាកណាស់»

សូមជម្រាបផងថា Ronaldo ជាកីឡាករម្នាក់ធ្លាប់ទទួលបានការចាប់អារម្មណ៍ចង់បានពីសំណាក់ក្លិបធំៗ ជាច្រើននៅតំបន់អឺរ៉ុប ក្នុងនោះក៏បានក្លិប Barcelona ផងដែរ ហើយនៅទីបញ្ចប់រូបលោកបានចូលរួមជាមួយ Manchester United នៅរដូវកាល២០០៣-០៤ ៕