(ឡុងដ៍)៖ ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល Video Referee Assistant ត្រូវបានគេរកឃើញថា បានបង្កកំហុសឆ្គងមានទៅ ១៣លើកហើយក្នុងលីគអង់គ្លេស Premier League រដូវកាលឆ្នាំ២០២៤-២៥ តិចជាងរដូវកាលមុន ដែលមាន ២០លើក បើធៀបនឹងរយៈពេលដូចគ្នា។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះ តាមរយៈការដកស្រង់ពីស្ថាប័នស្រាវជ្រាវឯករាជ្យ KMI បានឱ្យដឹងថា កំហុសទាំងនោះគឺមាន ៤លើក ធ្វើឡើងដោយមិនត្រឹមត្រូវ គ្រាដែល ៩លើកផ្សេងទៀត ពុំបានចាប់កំហុសតែម្តង គិតត្រឹមសប្តាហ៍ទី២៣ ជើងទី២ រដូវកាលនេះ។
ជារួម VAR បានធ្វើឱ្យមានភាពចម្រូងចម្រាស់ និងអន្តរាគមន៍មានដល់ទៅ ៧០លើក ក្នុងចំណោមប្រកួតសរុប ២៣៩លើក ដោយមាន ១លើកទៅហើយ ក្នុងចំណោម ៣ប្រកួតក្នុងលីគគិតត្រឹមពេលនេះ៕