(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra បានធ្វើដំណើរមកដល់ស្រុកស្នួល ខេត្តក្រចេះហើយ។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកតារាចម្រៀងល្បីៗជាច្រើនរូបមកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួង។

វត្តមានតារាចម្រៀងជាច្រើនរូប មានដូចជាតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ខេម, លោក ខាន់ ជេមស៍, លោក គូម៉ា Tempo Tris, លោក សុវត្ថិ មុនីវណ្ណ, លោក សុវត្ថិ សិរីវុឌ្ឍ, កញ្ញា L-D-A, កញ្ញា អ៊ុក សុវណ្ណារី, លោក វង្ស ថាណាន់, លោក ធឿន បូរី, កញ្ញា ឡុង ចរិយា និងតារាចម្រៀង ខេមរៈ សិរីមន្ត។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី០៨-០៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដែលមានទីតាំងនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ចាប់ពីម៉ោង ៧យប់ ដល់ម៉ោង១១យប់។

នៅបរិវេណការប្រគំតន្រ្តី មានស្តង់តាំងបង្ហាញផលិតផលជាច្រើន របស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្តសប្បាយឈ្នះរង្វាន់ជាច្រើន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕

https://www.facebook.com/share/v/15TpvKitrz/?mibextid=wwXIfr