(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra បានធ្វើដំណើរមកដល់ស្រុកជើងព្រៃ ខេត្តកំពង់ចាមហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកតារាចម្រៀងល្បីៗប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួង។

វត្តមាតារាចម្រៀងជាច្រើនរូប មានដូចជាតារាចម្រៀងល្បីប្រចាំប្រទេសលោក ព្រាប សុវត្ថិ, លោក ខេម, លោក ខាន់ ជេមស៍, លោក Tempo Tris, លោក សុវត្ថិ សិរីវុឌ្ឍ, កញ្ញា L-D-A, លោក លុំ សុក្រិត, កញ្ញា ធីតា ដាវីកា, លោក Vin Trapz, កញ្ញា NANA, លោក DORA-SAKDA និងតារាចម្រៀង ខេមរៈ សិរីមន្ត។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី០៨-០៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដែលមានទីតាំងភូមិប៉ាណាឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចាប់ពីម៉ោង ៧យប់ ដល់ម៉ោង១១យប់។

នៅបរិវេណការប្រគំតន្រ្តី មានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្តសប្បាយឈ្នះរង្វាន់ជាច្រើន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕

https://www.facebook.com/share/v/15oBax2bPu/?mibextid=wwXIfr