(មីឡាន)៖ ខ្សែប្រយុទ្ធចំណូលថ្មី Joao Felix ផ្តើមរកបានគ្រាប់ដំបូងជាមួយ AC Milan ដែលបានយកឈ្នះគូប្រជែង AS Roma ៣-១ នៅ Serie A នាយប់មិញ ក្នុងនាមកីឡាករខ្ចីជើងពីក្លិបអង់គ្លេស តោខៀវ Chelsea រហូតចប់រដូវកាលនេះ។
គ្រាប់ទី១ នេះដែរ គឺបានកើតឡើង ក្រោយពេលកីឡាករអន្តរជាតិព័រទុយហ្គាល់ខាងលើនេះ ត្រូវបានដាក់ឱ្យចូលលេងទើបតែបាន ១៥នាទីប៉ុណ្ណោះ បន្ទាប់ពីមិត្តរួមក្រុម Tammy Abraham ធ្វើបានសម្រេច ២គ្រាប់ទៅលើអតីតក្លិបចាស់របស់គេពីក្នុងវគ្គ ៨ក្រុមចុងក្រោយនៃពានលំដាប់ទី២ អ៉ីតាលី Coppa Italia 2024-25។
កីឡាករ Artem Dovbyk ជាអ្នករកបានតែ ១គ្រាប់ឱ្យក្រុមភ្ញៀវ Roma នៅមុនពេល Felix ដែលចាកចេញពី Stamford Bridge នៅថ្ងៃបិទទីផ្សារទិញ-ដូរកីឡាករអូសបាល់ដាច់ Mile Svilar ដើម្បីបញ្ចប់ទីបានសម្រេច ក្នុងប្រកួតដែលខ្សែការពារស្តាំ Kyle Walker ក៏បានចូលលេងក្នុងប្រកួតទី២ ជាមួយ AC ដែលខ្ចីជើងពី Manchester City។
Felix ដែលផ្ទេរចេញពី Atletico Madrid ក្នុងតម្លៃ ៤៥លានផោនមក Chelsea នោះ បានចាប់ដៃគូជាមួយខ្សែប្រយុទ្ធ Abraham នៅតំបន់ប្រយុទ្ធ ដ្បិតកីឡាករអង់គ្លេសរូបនេះផ្លាស់ចេញពី Chelsea មកចូលរួមជាមួយ Roma កាលឆ្នាំ២០២១៕