(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន ដឹកនាំដោយលោកអគ្គនាយក អ្នកឧកញ្ញ៉ា លាង ហេនរី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំដំណើរទស្សនកិច្ច ដោយការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតរវាងគណៈប្រតិភូនៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មកកាន់គម្រោង ហ្គ្រេនភ្នំពេញស៉ីធី ក្នុងគោលបំណងដើម្បីស្វែងយល់អំពីការអភិវឌ្ឍន៍ក្នុងគម្រោងលំនៅឋានផ្ទាល់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដែលមានក្នុងគម្រោងនេះស្រាប់តែម្តង។

តាមរយៈដំណើរទស្សនកិច្ចនេះ បានបង្ហាញឃើញពីសេចក្តីស្ងើចសរសើរយ៉ាងក្រៃលែងពីលោក សេង ឡូត អគ្គនាយកដ្ឋានរដ្ឋបាល និងលោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន ដោយចូលរួមធ្វើការវាយតម្លៃទៅលើបច្ចេកទេសសំណង់សាងសង់ ដែលប្រកបដោយគុណភាពខ្ពស់ ព្រមទាំងសំណង់ដំណើរការទៅមុខឥតឈប់ឈរគ្រប់កាលៈទេសៈ និងការគិតគូរយ៉ាងម៉ត់ចត់ដល់ការស់នៅរបស់ម្ចាស់ផ្ទះទាំងឡាយ ទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ មានក្នុងគម្រោងទាំងមូល ដូចជាសួនឧទ្យាន និងកន្លែងលេងកូនហ្គោលខ្នាតអន្តរជាតិផ្ទាល់ ដែលបង្កើតបានជាបរិយាកាសបរិសុទ្ធដោយមជ្ឈដ្ឋានធម្មជាតិជុំវិញ រួមបន្ថែមជាមួយនឹងរចនាបទដ៏ប្រណីត និងស្រស់ស្អាតតជំនាន់នៃម៉ូតផ្ទះនីមួយៗ។

បន្ថែមពីនោះអគ្គនាយក ជីប ម៉ុង លែន អ្នកឧកញ្ញ៉ា លាង ហេនរី បានថ្លែងថា «ជីប ម៉ុង លែន តែងតែប្តេជ្ងាផ្តល់ជូនលោកអ្នកលើសពីទីលំនៅតែជាផ្ទះដ៏កក់ក្តៅ ដែលក្នុងនោះគ្រប់គម្រោងទាំងអស់មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ម៉ូតផ្ទះប្រណីត បែបបទការរស់នៅឯកជន និងគុណភាពសំណង់ដ៏ល្អឥតខ្ចោះជូនដល់ម្ចាស់ផ្ទះគ្រប់រូប»