(បរទេស)៖ រដ្ឋបាលរដ្ឋសម្រាប់បទបញ្ញត្តិទីផ្សារ (SAMR) របស់ប្រទេសចិន កំពុងពិចារណាចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការទុកចិត្តលើគោលនយោបាយ និងថ្លៃសេវា App Store របស់ Apple។ វិធានការនេះត្រូវបានគេមើលឃើញថា គឺជាការឆ្លើយតបនឹងពន្ធពាណិជ្ជកម្មថ្មីៗដែលសហរដ្ឋអាមេរិកបានដាក់នៅលើទំនិញចិន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា SAMR កំពុងពិនិត្យមើលគោលការណ៍របស់ក្រុមហ៊ុន Apple រួមទាំងការអនុវត្តរបស់ក្រុមហ៊ុនក្នុងការទទួលយកកម្រៃជើងសាររហូតដល់ ៣០% លើការទិញក្នុងកម្មវិធី ព្រមទាំងការរឹតបន្តឹងប្រព័ន្ធទូទាត់ភាគីទីបី និងហាងលក់កម្មវិធីជំនួសពីវេទិការបស់ខ្លួន។ ទន្ទឹមនឹងនេះ developer ចិនរួមមានក្រុមហ៊ុន​ Tencent និង​ ByteDance ក៏បានរិះគន់គោលនយោបាយ App Store របស់​ Apple អស់រយៈពេលជាច្រើនឆ្នាំផងដែរ ខណៈដែលពួកគេអះអាងថាបានរារាំងការប្រកួតប្រជែងក្នុងស្រុក និងអ្នកប្រើប្រាស់។

គួរជម្រាបថា និយតករចិនមិនទាន់បានបញ្ជាក់ពីការស៊ើបអង្កេតរបស់ខ្លួនលើក្រុមហ៊ុន Apple នៅឡើយទេ។ តែយ៉ាងណាថ្មីៗនេះ បានបើកដំណើរការសំណុំរឿងប្រឆាំងការជឿទុកចិត្តទាំងស្រុងប្រឆាំងនឹង Google ។ ការស៊ើបអង្កេតនេះ ត្រូវបានគេមើលឃើញថា ស្រដៀងគ្នានឹងការស៊ើបអង្កេតប្រឆាំងនឹងការទុកចិត្តលើក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia ពីរដ្ឋាភិបាលចិនផងដែរ៕