(បរទេស)៖ ខ្សែការពារអន្តរជាតិប្រេស៊ីល Marcelo បានប្រកាសចូលនិវត្តន៍ ពីកីឡាករបាល់ទាត់អាជីពចាប់ពីថ្ងៃនេះតទៅ ស្ថិតក្នុងវ័យ ៣៦ឆ្នាំ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែការពារឆ្វេងរូបនេះ បានចូលលេងសរុប ៦៥៦ប្រកួត ក្នុងក៏បានលលេង ៥៨ប្រកួតផងដែរជាមួយសាំបាប្រេស៊ីល។
Marcelo ដែលលេងចុងក្រោយក្នុងក្លិប Fluminense បានចូលរួមជាមួយ Real Madrid កាលឆ្នាំ២០០៧ ក្នុងវ័យត្រឹមតែ ១៨ឆ្នាំ ជាទីដែលលោកឈ្នះពានចំនួន២៥ ក្នុងរយ:ពេល ១៥ឆ្នាំនៅអេស្ប៉ាញ ដោយមាន UEFA Champions League ៥លើក និង La Liga ៦លើក។
រូបលោកត្រូវបានតែងតាំងជាប្រធានក្រុម Real ក្នុងឆ្នាំ២០២១ ក្រៅពីកីឡាករអេស្ប៉ាញលើកដំបូង ក្នុងរយ: ១១៧ឆ្នាំ៕