(វ៉ាលិនសៀ)៖ FC Barcelona បានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Copa del Rey 2023-25 ជាបន្តទៀត ក្រោយយកឈ្នះម្ចាស់ផ្ទះ Valencia ៥ទល់នឹង០ នាយប់មិញ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធ Ferran Torres រកបាន ៣គ្រាប់លើកដំបូង (hat-trick) សម្រាប់ FC Barcelona គ្រាដែល Feemin Lopez និង Lamine Yamal ក៏រួមចំណែករកបានម្នាក់ ១គ្រាប់ផងដេរ។
តាមរយៈលទ្ធផលនេះនាំឲ្យពួកគេបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey 2024-25 ជាបន្តទៀតជាមួយ Real Sociedad, Real Madrid និង Athletico Madrid ផងដែរ។
នេះក៏ជាការធ្វើបានហែតទ្រីកដ៏លឿនបំផុតរបស់ខ្សែប្រយុទ្ធអេស្ប៉ាញ វ័យ ២៤ឆ្នាំ ដ្បិត Samuel Eto'o បានប្រើពេល ២៤នាទីកាលឆ្នាំ២០០៨ ដើម្បីរកបាន ៣គ្រាប់ពេលអ្នកមានបុណ្យប្រកួតទល់នឹង Almeria៕