(ភ្នំពេញ)៖ លាភសំណាងរបស់មនុស្សម្នាក់ៗពិតជាស្មានមិនដល់មែន! គ្រាន់តែចង់ផឹកភេសជ្ជៈប៉ូវកម្លាំងសោះ អតិថិជនម្នាក់ ស្រាប់តែគាស់ឈ្នះលុយសុទ្ធ ៨,៨៨៨ដុល្លារ ពីភេសជ្ជៈប៉ូវកម្លាំង ដាស្ស ស្របពេលចូលឆ្នាំថ្មី។

ភរិយានាំលាភរូបនោះមានឈ្មោះថា ប៉ាន់ ស្រីអាន មុខរបរជាអ្នករើសអេតចាយ រស់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរៀបរាប់ទាំងអារម្មណ៍រំភើបញាប់ញ័រថា ខ្លួនតែងតែផឹកភេសជ្ជៈប៉ូវកម្លាំង ដាស្ស ជាប្រចាំ នៅពេលដែលខ្លួនហត់នឿយពីការងារ។ ដូចគ្នានឹងសព្វដង ខ្លួនបានពឹងឲ្យប្តី ជិះទៅទិញភេសជ្ជៈប៉ូវកម្លាំង ដាស្ស ដើម្បីផឹកយកកម្លាំងធ្វើការផ្ទះបន្ត ស្រាប់តែគាស់ឃើញ ដាស្ស 8h នៅលើក្រវិលកំប៉ុង ក៏អររំភើបរត់ឱបប្តី ដោយដឹងថា ខ្លួនបានគាស់ត្រូវរង្វាន់លុយសុទ្ធចំនួន ៨,៨៨៨ដុល្លារ ពីភេសជ្ជៈប៉ូវកម្លាំង ដាស្ស។

អ្នកនាង ប៉ាន់ ស្រីអាន បានបន្តថា ខ្លួនធ្លាប់មើលការផ្សាយកម្មវិធីគាស់កំណប់ ដាស្ស តាមហ្វេសប៊ុក ហើយស្គាល់ច្បាស់ថា ក្រវិលកំប៉ុងមានអក្សរ ដាស្ស 8h គឺស្មើនឹងឈ្នះរង្វាន់ធំលុយសុទ្ធ៨,៨៨៨ដុល្លារ ពីភេសជ្ជៈប៉ូវកម្លាំង ដាស្ស ហើយនេះជាកាដូនាំលាភមួយដល់គ្រួសាររបស់ខ្លួន ដែលអាចឲ្យគ្រួសារតូចមួយនេះមានដំបូលជ្រកកោនត្រឹមត្រូវ និងជាដើមទុនអាជីវកម្មមួយ ចាកឆ្ងាយពីរបររើសអេតចាយ។

ដាស្ស ភេសជ្ជៈប៉ូវកម្លាំងខ្លាំងលេខ១! រង្វាន់ខ្លាំងឈ្នះច្រើន!៕