(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកម្មវិធីមួយដោយបានប្រគល់រថយន្តដ៏ថ្មីស្រឡាងស៊េរី AIQAR EQ3 ជូនអតិថិជនមហាសំណាងម្នាក់បន្ទាប់ពីទិញទំនិញចេញពីផ្សារទំនើប ជីប ម៉ង់ ២៧១ មេហ្គាម៉ល ។

នៅក្នុងកម្មវិធីប្រគល់រង្វាន់ជូនអតិថិជននេះដែរ ក៏មានការអញ្ជើញចូលរួមដោយផ្ទាល់ពីលោកស្រី លី សុខឆេង ដែលជាអគ្គនាយិកាក្រុមហ៊ុន Chip Mong Retail ដើម្បីមកប្រគល់រង្វាន់ជូនអ្នកស្រី ជី ស្រីហួច ដែលជាអតិថិជនមហាសំណាងទី៥ បានឈ្នះរថយន្ដទី៥ AIQAR EQ3 ផងដែរ។

អ្នកស្រី ជី ស្រីហួច ដែលជាអតិថិជនមហាសំណាងក៏បាននិយាយដែរថា សម្រាប់អ្នកស្រីនិងក្រុមគ្រួសារផ្ទាល់ គឺពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ ដែលបានឈ្នះរថយន្តស៊េរីទំនើបនេះ ព្រោះកាលពីដំបូងឡើយ អ្នកស្រីបានចំណាយលុយប្រមាណជាង ១០០ដុល្លារប៉ុណ្ណោះដើម្បីទិញទំនិញពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយពេលនេះ អ្នកស្រីអាចឈ្នះរង្វាន់រថយន្តស៊េរីទំនើបពិតៗតែម្តង។ ជាចុងក្រោយ អ្នកស្រីក៏សូមអរគុណទៅដល់អគ្គនាយិកាក្រុមហ៊ុន Chip Mong Retail ដែលបានបង្កើតកម្មវិធីនេះឡើងមក ធ្វើឱ្យអ្នកស្រីអាចឈ្នះរង្វាន់ពិតៗម្តង។

គួរជម្រាបថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងនៅតែមានបន្តទៀតជាមួយកម្មវិធីផ្សងសំណាងចាប់យករង្វាន់មហាសាលសម្រប់អតិថិជន ដែលទៅទិញទំនិញគ្រប់ប្រភេទនៅក្នុងផ្សារទំនើបជីប ម៉ុង។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាផ្សារដែលសំបូដោយម៉ាកល្បីៗលំដាប់ពិភពលោក និងផ្សារទំនើបលំដាប់ខ្ពស់នៅកម្ពុជា៕