(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិវៀតណាម ដែលជាក្រុមជើងឯកបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Mitsubishi Electric Cup 2024 នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខ នៅខេត្ត Binh Duong ប្រទេសវៀតណាម ។

យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈនេះ បានបញ្ជាក់ថា ជំនួបមិត្តភាពអន្ដរជាតិខាងលើ ធ្វើឡើងតាមការអញ្ជើញរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម ដោយក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិវៀតណាម ដែលទើបគ្រងជើងឯកពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 កាលពីដើមខែមករាកន្លងទៅ ៕